ព័ត៌មានជាតិ
គ្រោះទឹកជំនន់ ជន់លិចផ្ទះពលរដ្ឋជាង១,៧០០ខ្នង និងស្រូវជាង៥០០ហិកតានៅ ស្រុកកណ្ដាលស្ទឹង
អាជ្ញាធរស្រុកកណ្ដាលស្ទឹង នៃខេត្តកណ្តាល បានឱ្យដឹងថា គ្រោះទឹកជំនន់បានបណ្តាលឱ្យជន់លិចផ្ទះពលរដ្ឋជាង១,៧០០ខ្នង លិចស្រូវជាង៥០០ហិកតា និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ និងផ្លូវបេតុងរាប់ពាន់ម៉ែត្រ។
លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែតុលានេះថា គ្រោះទឹកជំនន់បានបណ្តាលប៉ះពាល់ឃុំចំនួន៦ស្មើនឹង២៨ភូមិ លិចផ្ទះចំនួន១,៧៤៣ខ្នងផ្ទះ ស្មើនឹង១,៩៧០ គ្រួសារ លិចស្រូវចំនួន៥១០ហិកតា ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវលំប្រវែង១១ ៤៤៨ម៉ែត្រ និងផ្លូវបេតុងប្រវែង ២៧៨៨ម៉ែត្រ។

លោកអភិបាលស្រុកបានបន្តថា ក្នុងនោះរួមមាន,១.ឃុំដើមឬស ប៉ះពាល់ចំនួន១៤ភូមិ ទឹកចូលផ្ទះចំនួន ១ ២០៧ខ្នងផ្ទះ ស្មើនឹង១ ៣៩៨ គ្រួសារ និងលិចស្រូវចំនួន៤៤០ហិកតា ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវលំប្រវែង៩ ២៩៨ ម៉ែត្រ និងផ្លូវបេតុងប្រវែង ២ ២១៨ ម៉ែត្រ។
២.ឃុំរកា៖ ប៉ះពាល់ចំនួន ០៣ភូមិ ទឹកចូលផ្ទះចំនួន ០៧ខ្នងផ្ទះ ស្មើនឹង ០៨គ្រួសារ និងលិចស្រូវចំនួន ២០ហិកតា។
៣.ឃុំកណ្តោក ខ្នងផ្ទះរងផលប៉ះពាល់ចំនួន ២៤១ខ្នងផ្ទះ ស្មើនឹង២៤៧គ្រួសារ (នៅតំបន់សំណង់មិនរៀប រយទំនប់៩៤ មិនមែនជាភូមិរដ្ឋបាល ប៉ុន្តែស្ថិតនៅចំណុះភូមិចំនួន៣ រួមមាន៖ ភូមិស្វាយព្រៃចំនួន ៣៦ខ្នងផ្ទះ ស្មើនឹង៣៦គ្រួសារ, ភូមិជ្រៃរយោងចំនួន ១៥ខ្នងផ្ទះ ស្មើនឹង ១៥គ្រួសារ និងភូមិអំពៅព្រៃចំនួន១៩០ខ្នងផ្ទះ ស្មើនឹង ១៩៦គ្រួសារ)។
៤. ឃុំអន្លង់រមៀត៖ ប៉ះពាល់ចំនួន ០៤ភូមិ ទឹកចូលផ្ទះចំនួន ១០០ខ្នងផ្ទះស្មើនឹង ១១០គ្រួសារ និងលិចស្រូវចំនួន ៦៣ហិកតា។
៥. ឃុំថ្មី៖ ប៉ះពាល់ចំនួន ៣ភូមិ លើ ៥ភូមិ៖ ទឹកចូលផ្ទះចំនួន២៥ខ្នងផ្ទះស្មើនឹង២៥គ្រួសារ និងលិចស្រូវចំនួន៧ហិកតាព្រមទាំងខូចខាតហេដ្ឋារចនាសម្ពន្ធ័រួមមាន៖ផ្លូវលំ១ខ្សែប្រវែង៧៥០ម៉ែត្រ។
៦. បារគូ ប៉ះពាល់ចំនួន ២ភូមិ លើ ៧ភូមិ៖ ទឹកចូលផ្ទះចំនួន ១៦៣ខ្នងផ្ទះ ស្មើនឹង ១៨២គ្រួសារ ព្រមទាំងខូចខាតហេដ្ឋារចនាសម្ពន្ធ័រួមមាន៖ផ្លូវលំ ១ខ្សែប្រវែង៤០០ម៉ែត្រ និងផ្លូវបេតុង១ខ្សែប្រវែង ២៥០ម៉ែត្រ។
លោកអភិបាលស្រុកបានបន្តថា ការជន់លិចនេះដោយសារស្ថានភាពទឹកឡើងលឿនពិសេសរងផលប៉ះ ពាល់ពីទឹកស្ទឹងព្រែកត្នោត ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ខេត្តកណ្តាលទទួលឥទ្ធិពលទឹកជំនន់ទឹកភ្លៀងផ្នែកខាងលើនៃខេត្តកំពង់ស្ពឺ ដែលធ្លាក់ពីអនុអាងមួយចំនួនធ្លាក់ចូលអាងស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោមតាមតំបន់ផ្ទៃរងទឹកភ្លៀងមានស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ របស់ខេត្ត កណ្តាល មួយចំនួនទៀតផ្ទៃរងទឹកភ្លៀងរបស់ខណ្ឌដង្កោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ធ្លាក់ចូលអាងស្ទឹងព្រែកត្នោតបន្តធ្លាក់ចូលតាមប្រព័ន្ធព្រែក ប្រឡាយ បឹងបួរ អូរធម្មជាតិ ធ្លាក់ចូលទន្លេបាសាក់។
លោក អ៊ូច សាវឿន បានបន្ថែមទៀតថា ជាវិធានការណ៍អាជ្ញាធរបានកាយបើកមុខបន្ថែមលើផ្លូវក្រវ៉ាត់ក្រុងនៅចំណុចទំ នប់ ៩៤ ចំនួន ៣០ ម៉ែត្រទៀត លើទំហំបើកមុខស្រាប់ ចំនួន៥០ ម៉ែត្រ សរុប៨០ ម៉ែត្រ។ទម្លាក់កម្រិតទ្វាទឹកនៅទ្វាទឹក ៧ មករា ក្នុងសន្លឹក ១ ម៉ែត្រ ដើម្បីបន្ថយសម្ពាធទឹកនៅផ្នែកខាងក្រោម។សម្រេចបើកមុខទឹកដោយផ្តាច់ទំនប់ការពារទឹកជំនន់នៅ ក្នុងឃុំដើមឬស ដើម្បីបង្វែចរន្តទឹកមួយចំនួនចូលស្ទឹងតូច។ បានជម្លៀសប្រជាជនចំនួន ១៧ គ្រួសារដែលរស់នៅលើសំណង់មិនរៀបរយនៅទំនប់ ៩៤ក្នុងឃុំកណ្តោកមករស់នៅទីទួលសុវត្ថិភាពក្រវ៉ាត់ក្រុងទី៣ ។ សម្រេចផ្អាកសកម្មភាពដឹកជញ្ជូនឆ្លងកាត់ផ្លូវលេខ 1KD9ក្នុងឃុំរកា ដើមឬស។ ផ្លូវលេខ ២០អាព្រំប្រទល់ជាមួយខណ្ឌដង្កោរផ្អាកសកម្មភាពដឹកទំនិញធន់ធ្ងន់ ខ្សាច់ ដី ក្នុងភូមិសាស្ត្រស្រុកបណ្តោះអាសន្នព្រោះអាចខូចផ្លូវ ។
លោកអភិបាលស្រុកបានបញ្ជាក់ថា វិធានការណ៍បន្តរដ្ឋបាលស្រុកនឹងពិនិត្យស្ថានភាពនិងត្រៀមធ្វើការជម្លៀសប្រជាជនរស់នៅតំបន់ទំនប់ ៩៤មកកាន់ទីទួលសុវត្ថិភាពលើផ្លូវក្រវ៉ាត់ក្រុងទី៣ ។សង់រោងបណ្តោះ អាសន្ន សម្រាប់ប្រជាជនស្នាក់នៅ និងស្បៀងសម្រាប់ការដោះស្រាយជីវភាពបណ្ដោះអាសន្ន។

លោកអភិបាលស្រុកបានសន្និដ្ឋានថា ករណីទឹកនៅផ្នែកខាងលើនៅតែបន្តឡើងឃុំចំនួន ៤ទៀតនិងរងផលប៉ះពាល់រួមមាន:ឃុំអន្លង់រមៀត បារគូ ឃុំថ្មី និងឃុំព្រះពុទ្ធ ផលប៉ះពាល់បន្តកើនឡើងដំណាំស្រូវ នឹងរងការខូចខាតច្រើនព្រោះទឹកបានចូលវាលស្រែក្នុងរយះពេល ៣ថ្ងៃមុនរួចទៅហើយ ។ ប៉ុន្តែបើករណីស្ថានភាពទឹកបានថមថយនៅក្នុងរយះពេល២-៣ថ្ងៃខាងមុខនេះអាចកើនឡើងផលប៉ះពាល់តិចតួច។ចំណែកដំណាំស្រូវរបស់ប្រជាពលរដ្ឋមិនរងផលប៉ះពាល់ធ្ងន់ធ្ងរឡើយ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?