ព័ត៌មានជាតិ
តេស្តពលរដ្ឋ ៤ ស្រុកនៅខេត្តកំពង់ចាម ពាក់ព័ន្ធមនុស្ស ០៨ នាក់នៅស្រុកព្រៃឈរ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា បើយោងតាមលទ្ធផលពីវិទ្យាស្ថានជាតិប៉ាស្ទ័រ ការពិនិត្យលេីសំណាកប្រជាពលរដ្ឋនៅស្រុកចំការលេី ព្រៃឈរ ក្រុងកំពង់ចាម និងស្រុកជេីងព្រៃដែលពាក់ព័ន្ធដោយប្រយោល ប្រជាពលរដ្ឋនៅស្រុកព្រៃឈរចំនួន៨នាក់ ទទួលលទ្ធផលអវិជ្ជមានទាំងអស់។
ទោះបីយ៉ាងណា លោកអភិបាលខេត្តក៏នៅអំពាវនាវប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន និងការពារខ្លួនគ្រប់ពេលវេលាកុំអោយឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
គ្រួសារអ្នកបើកបររថយន្តរបស់ឯកឧត្តមឆែម សាវុធចំនួន ០៦ នាក់ បានធ្វើដំណើរមកសួរសុខទុក្ខបងប្អូននៅស្រុកព្រៃឈរ កាលពីថ្ងៃ ២៤-២៥ វិច្ឆិកា មុនប្រកាសរកឃើញកូវីដលើអ្នកទាំង ៦ ។
អាជ្ញាធរខេត្តកំពង់ចាមបានចាត់វិធានការបន្ទាន់ ដោយស្រាវជ្រាវរកអ្នកប៉ះពាល់ចំនួន ០៨ នាក់ ដែលមានការប្រឈមកម្រិតខ្ពស់មកធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយនៅក្រុងកំពង់ចាម ហើយអ្នកប៉ះពាល់ប្រយោលផ្សេងទៀត ក៏ត្រូវបានធ្វើតេស្តបន្តបន្ទាប់ ហើយលទ្ធផលអវិជ្ជមានទាំងអស់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត