ព័ត៌មានជាតិ
ផ្តន្ទាទោសបុរសជនជាតិចិនម្នាក់ដាក់ពន្ធនាគារកំណត់២១ឆ្នាំ
ភ្នំពេញ ៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែតុលាឆ្នាំ២០២១ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទជនជាតិចិនម្នាក់ឈ្មោះ LI MING HSING ជនជាតិចិន ភេទប្រុសអាយុ ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ដាយមិនវ័ន្ត ដែលមានទីតាំងស្ថិតនៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់ចំនួន២១ឆ្នាំ និងពិន័យជាប្រាក់បង់ចូលថវិការដ្ឋចំនួន៨០លានរៀល ក្រោមការចោទប្រកាន់ពីបទ.ដឹកជញ្ជូន ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជិត ១០គីឡូ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការឃាត់ខ្លួនជនត្រូវចោទរូបនេះសមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់វេលាម៉ោង៩ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ ២០២០ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅក្បែរគល់ស្ពានហង្ស ក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក LEXUS GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២W-៧៦៦៩ មួយគ្រឿង របស់ជនជាតិចិនមួយគ្រួសារមានគ្នា ៤នាក់(ពីរនាក់ប្តីប្រពន្ធ និង កូនតូចៗ ២នាក់) បំបុកបារ៉ាស់ចូលទៅរួចហើយចតទុកចោល ជនសង្ស័យពីរនាក់ប្តីប្រពន្ធចុះរត់គេចខ្លួនបាត់ស្រមោលចោលកូនប្រុស ស្រី ចំនួន ២នាក់ និង បោះកាបូបមួយដែលមានផ្ទុក ទៅដោយគ្រឿងញៀនយ៉ាងច្រើនខាងក្នុង ហើយកម្លាំងមានសមត្ថកិច្ចក៏បន្តឆែកឆេរបន្ទប់ស្នាក់នៅរបស់ពួកគេនៅសណ្ឋាគារលីវ៉េរ៉ា ទើបឃាត់ខ្លួនបានបុរសជនសង្ស័យជនជាតិចិនខាងលើ រួមទាំងគ្រឿងញៀនមួយចំនួនធំទៀត។

វត្ថុតាងគ្រឿងញៀនដែលសមត្ថកិច្ចដកហូត ប្រភេទ ហេរ៉ូអ៊ីន មានចំនួន ៤, ៨៧២Kg និងប្រភេទ ខេតាមីន ចំនួន៤, ៨៤៩.៥៨Kg សរុបទាំង ២ភេទមានទម្ងន់រហូតទៅ ដល់ចំនួន ៩, ៧២១ Kg (ជិត ១០គីឡូ)ប្រភេទអំពូលចំនួន ១៥ប្រអប់ រួមទាំងរថយន្តស៊េរីទំនើបម៉ាក LEXUS GS300 ធន់តូច មួយគ្រឿង៕
ដោយ ៖ មករា


-
ព័ត៌មានជាតិ៩ ម៉ោង ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៧ ម៉ោង ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត
-
ព័ត៌មានជាតិ៣ ម៉ោង ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?