ព័ត៌មានជាតិ
ស្តាប់អ្នកជំនាញ ! ការអនុវត្តច្បាប់គណនេយ្យ និងសវនកម្ម បានល្អ នឹងផ្តល់ប្រយោជន៍អ្វីខ្លះ ដល់សេដ្ឋកិច្ចជាតិ?
អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៊ូ ថារិន លើកឡើងថា ការអនុវត្តច្បាប់ ស្ដីពីគណនេយ្យ និងសវនកម្មនេះ មានផលប្រយោជន៍យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ គឺការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ពីព្រោះការអនុវត្តកាតព្វកិច្ចទាំងនេះ បង្ហាញឱ្យឃើញពីការអនុវត្តតាមស្តង់ដារអន្តរជាតិ។
ការលើកឡើងរបស់លោក ប៊ូ ថារិន នៅក្នុងការប្រកាសដាក់ឲ្យដំណើរការ “គម្រោងសិក្សាស្រាវជ្រាវ ស្តីពីការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មនៅកម្ពុជា” នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ។ លោកថា ច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ត្រូវបានអនុម័តនិងដាក់ឲ្យអនុវត្តកម្ពុជា តាំងពីឆ្នាំ២០០២ ក្នុងនោះក្រុមប្រឹក្សាជាតិគណនេយ្យ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយច្បាប់ថ្មីមួយនេះ ត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្ត ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ដែលជំនួយឲ្យច្បាប់ ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យអនុវត្តទៅដោយរលូន។

បើតាមលោក ប៊ូ ថារិន ការអនុវត្តតាមច្បាប់គណនេយ្យ និងសវនកម្ម បានផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ដោយហេតុថា ការអនុវត្តច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម នឹងជួយឲ្យសហគ្រាសទាំងអស់ មានមូលដ្ឋាន នៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ បញ្ជីគណនេយ្យរបស់ខ្លួនឲ្យមានតម្លាភាព និងភាពអាចទុកចិត្តបាន តាមរយៈការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនតាមស្តង់ដារ ហើយតម្លាភាព និងភាពអាចទុកចិត្តបាន នៃបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុនេះ គឺជាផ្នែកមួយដែលអាចឲ្យក្រុមហ៊ុន សហគ្រាសទាញយកផលប្រយោជន៍ជាច្រើនដូចជា៖ អាចមានលទ្ធភាពទទួលបានឥណទាន, អាចបង្កើតទុនវិនិយោគ តាមរយៈទីផ្សារមូលបត្រ និងទីផ្សារទុន ដែលសព្វថ្ងៃនេះ យើងសង្កេតឃើញថា ទីផ្សារមូលបត្រកំពុងតែ មានការរីកចម្រើនយ៉ាងខ្លាំង។
អ្វីដែលជាផលប្រយោជន៍ នៃការអនុវត្តច្បាប់នេះទៀត លោក ប៊ូ ថារិន អះអាងថា គឺការពង្រីកការងារជូនប្រជាពលរដ្ឋ។ លោកថា ប្រសិនបើក្រុមហ៊ុន សហគ្រាសទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចបញ្ជីគណនេយ្យ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ពេលនោះ នឹងត្រូវការគណនេយ្យករច្រើន ដែលជានិស្សិតចេញពីសកលវិទ្យាល័យ ចេញពីសាលាជំនាញ ហើយពួកគេ នឹងមានការងារធ្វើ។

លោក ប៊ូ ថារិន អះអាងទៀតថា នៅក្នុងការអនុវត្តច្បាប់ ស្ដីពីគណនេយ្យ និងសវនកម្មនេះ មានផលប្រយោជន៍ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង គឺការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ពីព្រោះការអនុវត្តកាតព្វកិច្ចទាំងនេះបង្ហាញឱ្យឃើញ ពីការអនុវត្តតាមស្តង់ដារអន្តរជាតិជាធរមាន ហើយក្នុងករណីដែលនៅកម្ពុជាមានសហគ្រាស ក្រុមហ៊ុន បានអនុវត្តនូវស្តង់ដារគណនេយ្យដូចគ្នា ពេលនោះវិនិយោគិនបរទេសគេនឹងទុកចិត្ត ហើយគេអាចបោះទុនវិនិយោគមកកម្ពុជា។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនអនុវត្តកាតព្វកិច្ចទាំងអស់នេះទេ អ្នកវិនិយោ នឹងមិនបន្ទុកចិត្តលើកម្ពុជា ហើយថា កម្ពុជាគ្មានការគោរពវិធានគណនេយ្យត្រឹមត្រូវ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ វិទ្យាស្ថានខេមអេដ (CamEd) បានរៀបចំដាក់ឲ្យដំណើការ “គម្រោងសិក្សាស្រាវជ្រាវ ស្តីពីការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មនៅកម្ពុជា” ក្រោមអធិបតីភាព លោក ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពាក់ព័ន្ធគណនេយ្យ និងសវនកម្មនេះ លោក ខេស៊ី បាណេត ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកវិទ្យាស្ថានខេមអេដលើកឡើងថា ច្បាប់គណនេយ្យ និងសវនកម្មពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការគ្រប់គ្រងរបាយការណ៍ និងការដាក់ឲ្យរងនូវសវនកម្ម ក្នុងន័យនេះ និយ័តករគណនេយ្យ និងសវនកម្ម នៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ក៏ទទួលជោគជ័យក្នុងការដេញថ្លៃ និងទទួលអនុវត្តគម្រោងស្រាវជ្រាវដ៏មានសារៈសំខាន់នេះផងដែរ ដោយគោលបំណងនៃគម្រោងស្រាវជ្រាវនេះ គឺដើម្បីរកឱ្យឃើញនូវស្ថានភាពនៃការអនុវត្តកាតព្វកិច្ច និងសវនកម្ម អនុលោមតាមច្បាប់ ស្តីពីគណនេយ្យ និងសវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់