ព័ត៌មានជាតិ
សម្តេច វិបុលសេនា ភក្តី សាយ ឈុំ អញ្ជើញ ជាគណៈអធិបតីភាព ប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត
កំពត ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ នេះ សម្តេច វិបុលសេនា ភក្តី សាយ ឈុំ អនុប្រធានគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីប្រកាស ផ្ទេរមុខតំណែង ប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត។

ពិធីនេះបានប្រព្រឹត្តឡើងនៅសាលសន្និសីទបូកគោខេត្តកំពត ដែលមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និង ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ព្រមទាំងអស់លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារគ្រប់លំដាប់ថ្នាក់។

យោងតាមសេចក្តីប្រកាស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ត្រូវបានទទួលមុខតំណែងថ្មីជាប្រធាគណៈកម្មធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជាខេត្តកំពត ជំនួស ឯកឧត្តម ជាវ តាយ ដែលត្រូវបានផ្ទេរភារកិច្ចទៅទទួលមុខតំណែងថ្មី ជាអភិបាល នៃគណៈអភិបាលខេត្ត ពោធិ៍សាត់ និង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តពោធិ៍សាត់។

មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល សម្តេច វិបុល សេនាភក្តី សាយ ឈុំ បានលើកឡើងដោយផ្តោតសំខាន់ ទៅលើការដឹកនាំ នៅចំពោះមុខ ដោយត្រូវក្តាប់ឲ្យជាប់នូវលក្ខន្តិកៈរបស់គណបក្ស កម្មវិធីនយោបាយ គោលការណ៍គោលនយោបាយ និង សេចក្តីសម្រេចរបស់គណបក្ស ច្បាប់របស់រដ្ឋ ដោយចាត់តាំងអនុវត្តន៍ឲ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាព ដឹកនាំ បុគ្គលក្នុងភាពទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ការដឹកនាំល្អ គឺមានអាកប្បកិរិយា ពាក្យសម្តី សុភាពរាបសារ មានចាស់ទុំខាងនយោបាយ តែត្រូវម៉ឺងម៉ាត់ មានគោលជំហរច្បាស់លាស់។ អ្នកដឹកនាំត្រូវធ្វើភាព ជាគំរូដល់អ្នកដែលនៅក្រោមការ ដឹកនាំរបស់យើង ក្នុងនោះគំរូ អនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាព រស់នៅ ក្នុងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។

សម្តេចសេនាភក្តី បានបន្ថែមថា ការដឹកនាំល្អត្រូវគោរព និងអនុវត្តន៍ ឲ្យបានត្រឹមត្រូវ ស្តីពីរបបធ្វើការងារ របស់គណបក្ស នោះគឺប្រជុំសន្និបាត ការចុះមូលដ្ឋាន ការត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា មិនត្រូវមើលរំលងរាល់ការងារដែលត្រូវអនុវត្តឲ្យសោះ។

សម្តេចក៏បានផ្តាំផ្ញើ ឲ្យជំរុញដល់សមាជិក សមាជិកា របស់គណបក្ស ក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណ ដល់អ្នកដែលគ្រប់អាយុបោះឆ្នោត ដើម្បីឈានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតនាថ្ងៃខាងមុខ៕
ដោយ ៖ សេង ណារិទ្ធ











-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា