Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ មិនបានកំណត់ឱ្យសិស្សប្រឡងឌីប្លូមនិងបាក់ឌុបឆ្នាំនេះជាប់ជាស្ថាពរនោះទេ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជននិង​កីឡា ​បានធ្វើ​ការ​បដិសេធ​ចំពោះ​លិខិត​ក្លែងក្លាយ​មួយ​ដែល​បាន​សរសេរថា​ ការ​ប្រ​ឡង​ឌីប្លូម​និង​បាក់​ឌុប ២០២១-២០២២ ក្រសួង​កំណត់ឱ្យ “​ជាប់​ជា​ស្ថាពរ ចំពោះ​“​បេក្ខជន​ទាំងអស់ ដែល​បាន​ចុះឈ្មោះ​ប្រឡង​ដោយ​គ្មាន​ការកំណត់​និទ្ទេស​។​

យោងតាម​លិខិត​មួយ​ដែល​ចុះ​ថ្ងៃទី​២៧ ខែ​តុលា​ បានសរសេរថា អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យ​ម​សិក្សា​ទុតិយភូមិ និង​ការប្រឡង​សញ្ញាប័ត្រមធ្យមសិក្សា​បឋមភូមិ ឆ្នាំ​សិក្សា ២០២១-២០២២ ក្រសួង​អប់រំ យុវជននិង​កីឡា​កំណត់ឱ្យ “​ជាប់​ជា​ស្ថាពរ ចំពោះ “​បេក្ខជន​ទាំងអស់ដែល​បាន​ចុះឈ្មោះ​ប្រឡង​ដោយ​គ្មាន​ការកំណត់​និទ្ទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជននិង​កីឡា​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែតុលា​នេះ​ថា​ ក្រសួង​ច្រានចោល​លិខិត​ក្លែង​ក្លាយ​នេះ ហើយ​ក្រសួង​អប់រំ​នៅតែ​បន្ដ​ពង្រឹង​ការលើកកម្ពស់​គុណ​ភាព​នៃ​ការប្រឡង​ដើម្បី​ទទួលបាន​ធនធាន​មាន​សមត្ថភាព​ពិតប្រាកដ​សម្រាប់​បម្រើ​កិច្ចអភិវឌ្ឍន៍​ជាតិ​។​

អ្នកនាំពាក្យ​ក្រសួង​អប់រំបានឱ្យដឹង​បន្តថា ការប្រឡង​នេះ​ក្រសួង​នៅតែ​បន្ត​អនុវត្ត​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព​តាម​ការគ្រោងទុក​។​

លោក​បាន​បន្ថែមថា​ «​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​លើកទឹកចិត្ត​សិស្សានុសិស្ស​និង​បេក្ខជន​ប្រឡង​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ពី​ច​ម្ងាយ និង​តាម​អន​ឡាញ ទន្ទឹមនឹង​ការសិក្សា​ក្នុង​ថ្នាក់​ដោយ​បន្ត​ថែទាំ​សុខភាព និង​គាំទ្រ​គ្នា​ទៅវិញទៅមក ខណៈដែល​កម្ពុជា​និង​ពិភពលោក​នៅ​កំពុង​ប្រឈម​ជាមួយនឹង​កូវីដ​-១៩ នៅឡើយ​។​

ក្នុងន័យនេះ​ក្រសួង​អប់រំ យុវជន និង កីឡា នៅតែ​បន្ត​លើកកម្ពស់​គុណភាព​អប់រំ​និង​គុណភាព​ប្រឡងដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការសិក្សា​ក្នុង​បរិបទ​កូ​វីដ​-១៩»​។​

គួរបញ្ជាក់​ថា​ នេះ​ក្រសួង​អប់រំ​បានកំណត់​ថ្ងៃ​ប្រឡង​ឌី​ប្លូ​ម​នៅ​ទី​១៥​​ ខែវិច្ឆិកា​ និង​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​៦​ខែធ្នូ​ ឆ្នាំ​២០២១​ខាងមុខនេះ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម