Connect with us

ព័ត៌មានជាតិ

៧០ ភាគរយអ្នក​ឆ្លង​កូវីដ ១៩ អត់​ចេញ​រោគ​សញ្ញា

បានផុស

នៅ

លោក​ជំទាវ​ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា វិរុស​កូវីដ ១៩ បាន​វិវឌ្ឍ​ខ្លួន​ ហើយ​៧០ ភាគរយអ្នក​ឆ្លង​អត់​ចេញ​រោគ​សញ្ញាទេ​។ វិរុស​នេះ​អាច​រក​ឃើញ​នៅ​ចន្លោះ​ថ្ងៃ​ទី ៣ ដល់​ទី ៦ ក្រោយ​ឆ្លង​ចូល​ដល់​ខ្លួន​មនុស្ស។

លោកជំទាវ​បន្ត​ថា ទាំងអស់​គ្នា​ត្រូវ​​អនុវត្ត​តាម​វិធានសុខាភិបាល​ដូចជា​ការ​ពាក់ម៉ាស ឧស្សាហ៍​លាង​សម្អាត​ដៃ​ និង​រក្សា​គម្លាត​សង្គម ដើម្បី​បង្ការនិង​ការ​ពារ​ការ​ចម្លង​ទ្រង់ទ្រាយធំ។

​បើ​តាម​លោក​ជំទាវ ថ្មីៗ​ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​វិធានការ​បន្ទាន់​មួយ​ ដើម្បី​គ្រប់គ្រង​អ្នក​ដំណើរ​ចូល​ក្នុងប្រទេស​ ដោយ​​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​គ្រប់ ១៤ ថ្ងៃ​ ទោះ​បី​មាន​វិជ្ជមាន​ឬ​អវិជ្ជមាន​តាម​ទីតាំង​ដែល​បាន​រៀបចំ​ទុក​។

កម្ពុជា​បានកើត​មាន​ករណី​ឆ្លង​ចូល​សហគមន៍​លើក​ដំបូង​នៅ​ថ្ងៃ ២៨ វិច្ឆិកា ២០២០។ គិត​ពីថ្ងៃ ២៩ វិច្ឆិកា ដល់ ០២ ធ្នូ ២០២០ ក្រសួង​សុខាភិបាល​បាន​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​ សរុប ៨៧៦៦ នាក់​ ក្នុង​នោះ​រកឃើញ​អ្នក​វិជ្ជមាន​ចំនួន ១៩ នាក់ ហើយ​គ្រឹះស្ថាន​សិក្សា​ឯកជន​និង​រដ្ឋ​ក៏​បាន​ផ្អាក និង​ត្រូវ​បញ្ចប់​ឆ្នាំ​សិក្ស​ា​មុន​ការ​គ្រោង​ទុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម