ព័ត៌មានជាតិ
កងសង្គ្រោះ សហការអាជ្ញាធរខណ្ឌកំបូល ជួយចល័តប្រជាពលរដ្ឋរងគ្រោះទឹកជំនន់
ក្រោយពីបានទទួបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួចមក មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស បានប្រើប្រាស់កម្លាំងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយលេខ៩១១ នៅប្រចាំការសហការជាមួយអាជ្ញាធរ ក្នុងការជួយសង្គ្រោះ និងចម្លងប្រជាពលរដ្ឋ ២៤ ម៉ោងលើ ២៤ ម៉ោង ក្នុងភូមិសាស្រ្ត ភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីជួយដឹកជញ្ជូន និងជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ព្រមទាំងដឹកជញ្ជូនទ្រព្យសម្បតិ្ត និងសត្វពាហនៈ ដែលបានរងនូវការលិចលង់នៅក្នុងតំបន់។

ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស បានឱ្យដឹងថា បច្ចុប្បន្នកងកម្លាំងសង្គ្រោះគ្រោះមហន្តរាយលេខ ៩១១ បានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ដោយកងកម្លាំងធ្វើការចល័តទូកជាបន្តបន្ទាប់ ដើម្បីជួយដឹកជញ្ជូនពួកគាត់ពីតំបន់លិចលង់មកកាន់ទីទួលសុវត្ថិភាព និងធ្វើការអន្តរាគមន៍ភ្លាមៗបើសិនជាមានការស្នើសុំជំនួយពីសំណាក់អាជ្ញាធរមូលដ្ឋាន។

លោកបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៥ ខែតុលា មកមានប្រជាជនប្រមាណ ១,០៦៨ នាក់ ត្រូវបានក្រុមសង្គ្រោះជួយដឹកជញ្ជូនពីតំបន់លិចលង់ទៅកាន់ទីទួលសុវត្ថិភាព។
ជាមួយគ្នានោះ លោកមេបញ្ជាការរង បានសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់ក្នុងភូមិសាស្រ្តដែលកំពង់រងនៅការលិចលង់ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗដែលងាយរងគ្រោះ និងការពារចំពោះសត្វអាសិរពិសផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

សូមជម្រាបថា ទឹកជំនន់ស្ទឹងព្រែកត្នោតបានបង្កការជន់លិចផ្ទះ ដីកសិកម្ម សាលារៀន ផ្លូវថ្នល់ ក្នុងភូមិសាស្រ្តខណ្ឌកំបូល គឺទឹកហូរធ្លាក់យ៉ាងគំហុកពីខេត្តកំពង់ស្ពឺ ចាប់ផ្តើមជន់លិចរយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះ បង្កការជន់លិចផ្ទះប្រជាពលរដ្ឋ និងសង្កាត់ចំនួន២ ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ