ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ចុះដោះស្រាយ និងប្រកាសដកហូតដី ជាទ្រព្យគរុភណ្ឌ របស់វត្តវិញ
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវនៃការរំលោភដីវត្តព្រៃប្រសិទ្ធិ ដោយមានការចូលរួមពីព្រះចៅអធិការវត្តព្រៃប្រសិទ្ធ លោកអភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ទីរជំនាញ និងប្រជាពលរដ្ឋចំណុះជើងវត្ត នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
លោក គួច ចំរើន មានប្រសាសន៍ថា ដោយមានបណ្តឹងការតវ៉ាពីប្រជាពលរដ្ឋចំណុះជើងវត្តថា មានបុគ្គលមួយចំនួនបានយកដីវត្តពុះជាឡូត៍ ចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការចម្រុះ ចុះពិនិត្យស្រាវជ្រាវពីប្រវត្តដីនៅបរិវេណវត្តព្រៃប្រសិទ្ធ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងបានអញ្ជើញភាគីពាក់ព័ន្ធមកសួរនាំ និងបង្ហាញឯកសារកាន់កាប់ដី។ ក្នុងការចុះអង្កេតស្រាវជ្រាវក្រុមការងារបានប្រមូលឯកសារ និងរកឃើញអ្នកក្លែងបន្លំឯកសារកាន់កាប់ដីវត្តមានចំនួន ៥នាក់ ហើយអ្នកទាំង៥នាក់ ក៏បានធ្វើការសារភាពនូវទោសកំហុសរបស់ខ្លួន ព្រមទាំងបានប្រគល់ដីដែលពួកខ្លួនបានចាប់ជូនវត្តវិញ។
លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបាន នឹងកំពុងប្រើប្រាស់ក្លែងឯកសារយកដីរដ្ឋ ឬដីឯកជនដោយខុសច្បាប់ ត្រូវប្រញ៉ាប់ប្រគល់ឯកសារទាំងនោះមកឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីមោឃ:ភាពវិញ ប្រសិនបុគ្គលណាមួយយកឯកសារក្លែងទៅប្រើប្រាស់ នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយមិនមានការលើកលែង។
លោកអភិបាលខេត្ត បានប្រកាសថា ចាប់ពីពេលនេះតទៅ ដីនេះជាគរុភណ្ឌ (ទ្រព្យ) របស់វត្ត ដែលគ្មានបុគ្គលណាម្នាក់អាចប៉ះពាល់បំពានបានតទៅទៀតទេ ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញ អាជ្ញាធររៀបចំឯកសារចុះបញ្ជីដីវត្ត ជាទ្រព្យសម្បត្តិរដ្ឋ និងកៀរគររកសប្បុរសជន ប្រជាពលរដ្ឋចំណុះជើងវត្ត សហការគ្នារៀបចំធ្វើរបងសីមាវត្តប្រសិទ្ធ ដើម្បីគ្រប់គ្រងជាគរុភណ្ឌរបស់វត្តចាប់ពីពេលនេះតទៅ។
ក្នុងឱកាសនោះ អភិបាលខេត្ត បានប្រគេនបច្ច័យចំនួន ២.០០០ (ពីរពាន់ដុល្លា) និងស៊ីម៉ង់ត៍ចំនួន ១៥តោន ដើម្បីផ្តួចផ្តើមកសាងរបងការពារដីវត្តព្រៃប្រសិទ្ធឱ្យបានគង់វង្ស ដើម្បីទុកជាសម្បត្តិសាធារណៈ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ