ព័ត៌មានជាតិ
ទៅលេងខេត្តបន្ទាយមានជ័យមិនខ្វះកន្លែងដើរ មានទាំងធម្មជាតិ កែច្នៃ និងវប្បធម៌ជិត ២០ កន្លែង
ចម្ងាយជាង ៣០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យមានភាពទាក់ទាញច្រើនលើវិស័យទេសចរណ៍។ គ្រប់គ្នាអាចមើលរំលងតំបន់ទេសចរណ៍នៅខេត្តជាប់ថៃនេះ ហើយច្រើនតែខេត្តជិតៗមានបាត់ដំបង សៀមរាប ដែលមកលេងកម្សាន្តច្រើន។ ចំណែកភ្ញៀវពីចម្ងាយច្រើនតែជិះហួសទៅហួស ដោយតម្រង់ទៅក្រុងប៉ោយប៉ែត ដើម្បីបន្តដំណើរចូលទៅថៃតែម្តង។
លោកឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានបង្ហាញពីតំបន់ទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យ ដែលមានរមណីយដ្ឋានច្រើនអនេកមានទាំងធម្មជាតិ វប្បធម៌ និងកែច្នៃជិត ២០ កន្លែង។
យ៉ាងណាកម្ពុជាថ្មីមិនលម្អិតច្រើនទេ បង្ហាញត្រួសៗពីតំបន់កម្សាន្តដែលមានទូទាំងខេត្តបន្ទាយមានជ័យឲ្យបងប្អូនភ្ញៀវទេសចរណ៍បានស្គាល់។

១/ រមណីយដ្ឋានប្រាសាទបន្ទាយឆ្នារ ជារមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្រ្ត មានទីតាំងនៅភូមិបន្ទាយឆ្នារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
២/ រមណីយដ្ឋានអាងទឹកជើងគ្រុស ជារមណីយដ្ឋានកែច្នៃនិងធម្មជាតិ មានទីតាំងស្ថិតនៅគោកសំរោងលិច ឃុំបន្ទាយឆ្នារ ស្រុកថ្មពួក។
៣/ រមណីយដ្ឋានស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ ជារមណីយដ្ឋានកែច្នៃ ធម្មជាតិ និងប្រវត្តិសាស្រ្តមានទីតាំងនៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
៤/ រមណីយដ្ឋានប្រាសាទបន្ទាយទ័ព ជារមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្រ្ត មានទីតាំងនៅភូមិថ្នល់ដាច់ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
៥/ រមណីយដ្ឋានអាងទឹកត្រពាំងថ្ម ជារមណីយដ្ឋានកែច្នៃនិងធម្មជាតិ មានទីតាំងនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
៦/ រមណីយដ្ឋានវត្តភ្នំជញ្ជាំង ជារមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្រ្ត មានទីតាំងនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
៧/រមណីយដ្ឋានភ្នំបាក់លើ ជារមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្រ្ត មានទីតាំងនៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
៨/ រមណីយដ្ឋានភ្នំកងវ៉ា ជារមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត មានទីតាំងនៅភូមិកងវ៉ា សង្កាត់កំពង់ស្វា ក្រុងសិរីសោភ័ណ។
៩/ រមណីយដ្ឋានភ្នំតូច ជារមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត មានទីតាំងនៅភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបុរី។
១០/ រមណីយដ្ឋានបន្ទាយនាង ជារមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្រ្ត មានទីតាំងនៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី។


១១/ រមណីយដ្ឋានសួនស្នេហ៍ជនបទ ជារមណីយដ្ឋានកែច្នៃ មានទីតាំងនៅភូមិខ្លាចកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។។
១២/រមណីយដ្ឋានអាងទឹកអម្រិតខៃដន ជារមណីយដ្ឋានកែច្នៃ មានទីតាំងនៅភូមិអូរខៃដន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ក្រៅពីតំបន់រមណីយដ្ឋានបែបធម្មជាតិ ខេត្តបន្ទាយមានជ័យមានវត្តទេសចរណ៍គំរូ មានវត្តប្រាសាទស្រះកណ្តាលខ្ជាស់ មានទីតាំងនៅភូមិខ្ជាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ និងវត្តហ្លួង មានទីតាំងស្ថិតនៅភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ក៏ជាវត្តមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍។

ខេត្តបន្ទាយមានជ័យ ក៏មានសហគមន៍ទេសចរណ៍ចំនួន ៤ គឺសហគមន៍ទេសចរណ៍បន្ទាយឆ្មារ សហគមន៍ព្រៃឈើភ្នំព្រះ សហគមន៍អាងត្រពាំងថ្ម និងសហគមន៍ចំការលោក ដែលមានផ្តល់សេវាទេសចរណ៍ មានផ្ទះស្នាក់នៅ មគ្គុទ្ទេសក៍ដឹកជញ្ជូនភ្ញៀវដើរកម្សាន្តផងដែរ។
ក្រៅពីនេះមានតំបន់សក្តានុពលទេសចរណ៍ដូចជាកសិទេសចរណ៍គោករំចេក សួនមានជ័យ រួមទាំងសារមន្ទីរផងដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ