ព័ត៌មានជាតិ
អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រដើម្បីវិភាគជំងឺកូវីដ-១៩ នឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ
សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលកំពុងដំណើរការសាងសង់ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលនឹងត្រូវបានបំពាក់ដោយម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ដើម្បីជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងកូវីដ-១៩ ជាដើមនោះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២០នេះហើយ។

នេះបើតាមការបញ្ជាក់ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ខណៈចុះត្រួតពិនិត្យការដ្ឋានសំណង់អគារ កាលពីថ្មីៗនេះ។ លោកបញ្ជាក់ថា សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រខេត្តព្រះសីហនុ ដែលកំពុងសាងសង់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់បម្រើដល់ភាពចាំបាច់របស់ប្រជា ពលរដ្ឋ ដោយឡែកម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារបំពាក់ផ្សេងៗ គឺទទួលការឧបត្ថម្ភពីរដ្ឋាភិបាលចិន និងអង្គការ Global Fund តាមរយៈក្រសួងសុខាភិបាលកម្ពុជា ហើយក្រោយពីការសាង សង់អាគារមន្ទីរពិសោធន៍នេះរួចរាល់ជាស្ថាពរ នឹងជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។


ទន្ទឹមនិងការសាងអគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ រាជរដ្ឋាភិបាលបាន និងកំពុងសិក្សាគម្រោងស្ថាបនាអគារមន្ទីរពេទ្យធំ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជា ពលរដ្ឋនៅក្នុងខេត្ត និងស្របតាមការរីកចម្រើនរបស់ខេត្តព្រះសីហនុ ផងដែរ។ តែការអភិវឌ្ឍន៍មន្ទីរពេទ្យចាំបាច់ ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធំទូលាយ បរិយា កាសស្ងប់ស្ងាត់ គ្មានការរំខាន អនាម័យបរិស្ថាន បរិយាកាសល្អខ្យល់បរិសុទ្ធ មានសម្ភារៈបរិក្ខារទំនើបទាន់សម័យ និងក្រុមគ្រូពេទ្យ ដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ជាដើម។


ជាមួយនឹងការបញ្ជាក់ខាងលើនេះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានប្រាប់ឲ្យបងប្អូនមួយចំនួន ដែលបានសាងសង់សំណង់មិនរៀបរយនៅជាប់នឹងរបងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាដីចំណីផ្លូវសាធារណៈ (ផ្លូវលេខ២០០) និងជាដីត្រៀមបម្រុងសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តនេះ ចូលរួមសហការ និងធ្វើការរុះរើ និងប្រគល់ទីតាំងខាងលើជូនរដ្ឋបាលខេត្ត ធ្វើការអភិវឌ្ឍន៍ ដើម្បីទុកជាប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុយើងទាំងមូល។

សូមបញ្ជាក់ថា សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រខេត្តព្រះសីហនុ ដែលកំពុងសាងសង់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរ ពេទ្យបង្អែកខេត្ត សម្រាប់បម្រើដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែកម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារបំពាក់ផ្សេងៗ គឺទទួលការឧបត្ថម្ភពីរដ្ឋាភិបាលចិន និងអង្គការ Global Fund តាមរយៈក្រសួងសុខាភិបាលកម្ពុជា៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ មនុស្ស៨៦នាក់ នៅខេត្តស្ទឹងត្រែង ត្រូវបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង