ព័ត៌មានជាតិ
អាវុធហត្ថរាជធានី ប្រចាំការ២៤ម៉ោងតាមគោលដៅលិចទឹកដើម្បីសង្គ្រោះពលរដ្ឋដោយទឹកជំនន់
អនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាំងពីរសៀលរហូតដល់ ម៉ោង០៨៖៣០នាទីយប់ ថ្ងៃទី២៦ ,២៧និង២៨ខែតុលា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះធ្វើប្រតិបត្តិការ ដោយដាក់គោលដៅចាំសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅចំណុចផ្លូវសណ្តរស្ទឹង ទំនប់៧មករា ស្ថិតក្នុងភូមិខ្វិត និងភូមិពោធិរលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដោយប្រើប្រាស់មធ្យោបាយទូកម៉ាស៊ីនជាច្រើនគ្រឿង បានជួយដល់មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីឆ្លងទន្លេ និងកុមារ រួមនឹងសម្ភារៈចាំបាច់មួយចំនួន ប្រកបដោយសុវត្ថិភាពពុំមានអ្នកបាត់ជីវិតឡើយ។

ប្រតិបត្តិការដ៏ឆាប់រហ័សនេះ ក៏ដោយសារកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមលក្ខណៈ រួចជាស្រេច ទាំងកម្លាំងមនុស្ស មធ្យោបាយ សម្ភារៈ ត្រៀមចេញជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ក្រោមស្មារតីម្ចាស់ការខ្ពស់ហើយដាក់គោលដៅចាំអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោងតែម្ដងតាមតំបន់លិចលង់នោះតែម្ដង។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់តាំងក្រុមការងារបន្តចុះត្រួត ពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ព្រមទាំងសិក្សាភូមិសាស្ត្រជាក់ស្តែង ដែលអាចនឹងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ នៅក្នុងខណ្ឌដង្កោនិងខ័ណ្ឌជាយក្រុងមួយចំនួនទៀត ដើម្បីជួយរំដោះនិងជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីគ្រោះទឹកជំនន់នេះមិនថា យប់ថ្ងៃ។ ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរកម្លាំងអាវុធហត្ថរាជធានីប្រចាំការ២៤ម៉ោងតាមគោលដៅលិចលង់ដើម្បីសង្គ្រោះពលរដ្ឋដោយទឹកជំនន់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ វិមាន




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?