Connect with us

ព័ត៌មានជាតិ

បិទចរាចរណ៍ឆ្លងកាត់ផ្លូវទៅស្ពានព្រែកជ្រៃ ខណៈទឹកជំនន់កំពុងវាយលុកមូលដ្ឋានខណ្ឌដង្កោ​

បានផុស

នៅ

​​ផែនការ​ជាបន្ទាន់​ពី​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បានចេញ​បញ្ជារ​ឲ្យ​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ឲ្យ​យក​កម្លាំង​ទៅ​ដាក់​បារ៉ាស់​បិទផ្លូវ​មិន​ឲ្យ​យានយន្ត​ឆ្លងកាត់​ទៅ​ស្ពាន​ព្រែក​ជ្រៃ​ ព្រោះតែ​ទឹកជំនន់​កំពុង​គំរាមកំហែង​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពពី​លោកវរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការនគរបាល​ខណ្ឌ​មានជ័យ ​បាន​ប្រាប់​កម្ពុជាថ្មី​តាមរយះ​ទូរ​សព្ទ័​នា​ព្រឹក​ថ្ងៃទី​២៨​ ខែតុលា​នេះ​ថា កាលពី​យប់​ថ្ងៃទី​២៧​ ខែតុលា​នេះ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានដាក់​បទបញ្ជារ​ឲ្យ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ ​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់​ដាក់​បារ៉ាស់​បិទ​ខ្ទប់​ផ្លូវ​៦០​ម៉ែត្រ​ឆ្ពោះទៅ​ស្ពាន​ព្រែក​ជ្រៃ ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​បន្ទាប់ពី​ផ្លូវ​ពាក់​ព័ន្ធ​និង​ស្ពាន​ព្រែក​ជ្រៃ​ត្រូវបាន​លិចលង់​ដោយ​ទឹកជំនន់​។​

លោក​អធិការនគរបាល​ខណ្ឌ​មានជ័យ​បាន​បន្តថា​ ចំពោះ​រថយន្ត​ធំ ​គឺ​មិន​អនុញ្ញាត​ឲ្យ​បើកបរ​លើ​កំណាត់​ផ្លូវ​ដែល​រង​ការលិចលង់​ព្រោះ​អាច​ខូចខាត​ផ្លូវ​។ ​ចំពោះ​អ្នកបើកបរ​ម៉ូតូ​ដែលមាន​លំនៅដ្ឋាន​នៅក្បែ​ទីតាំង​ដែល​ដាក់​បារ៉ាស់​ទើប​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​។ ​ចំពោះ​រថ​យន្ត​ធុន​ទេ​សចណ៍​វិញ​ គឺ​មិនគួរ​ឆ្លងកាត់​ឡើយ​ព្រោះ​អាច​រលត់​ម៉ា​ស៊ី​ន​ព្រោះ​ស្ថានភាព​ទឹក​អាច​លិច​ម៉ា​ស៊ីនទៅហើយ​។​ នៅ​ថ្ងៃទី​២៨​នេះ ​លោក​អធិការ​មិនទាន់​ទទួល​នូវ​បទបញ្ជារ​ថ្មី​ពី​ការបិទ​ខ្ទប់​ជា​បន្ត​នោះទេ​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម