ព័ត៌មានជាតិ
កម្ពុជាបើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញ ទាំងស្រុងនៅដើមឆ្នាំក្រោយ
ប្រទេសកម្ពុជាអាចនឹងបើកទេសចរណ៍វ៉ាក់សាំងពេញលេញទាំងស្រុង នៅដើមឆ្នាំ២០២២ខាងមុខនេះ ប្រសិនបើស្ថានភាពការឆ្លងជំងឺកូវីដ១៩ នៅបន្តធូរស្រាល។ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង” នៅថ្ងៃទី២៨ ខែតុលានេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្ពុជានឹងបើកសាកល្បងវិស័យទេសចរណ៍ឡើងវិញ ទៅលើខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង នៅចុងខែវិច្ឆិកាខាងមុខនេះ ខណៈខេត្តសៀមរាប ត្រៀមអនុវត្ត នៅខែមករា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីបើកសាកល្បងនៅខេត្តទាំង៣រួចហើយ កម្ពុជាគ្រោងនឹងបើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេសតែម្តង។
លោករដ្ឋមន្រ្តី បញ្ជាក់ថា ការចាប់ផ្តើមទទួលទេសចរអន្តរជាតិឡើងវិញ នៅក្នុងខេត្តទាំង៣នេះ គឺជាជំហានទី១ មុនឈានទៅជំហានទី២ ទៅរកការបើកទទួលទេសចរអន្តរជាតិ មកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងៗទៀត និងការបើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស ក្នុងជំហានទី៣។
គួរបញ្ជាក់ថា ការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះ គឺនៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារនោះឡើយ។

ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឱ្យធ្វើតែតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន ហើយករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ និងវិធានសុវត្ថិភាពទេសចរណ៏ជាមុន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ