Connect with us

ព័ត៌មានជាតិ

នគរបាលខណ្ឌដង្កោ ទទួលបានអំណោយពីសប្បុរសជន​

បានផុស

នៅ

លោក ឡេង លឹមអ៊ាង និងលោកស្រី សេង សុធា​រ៉ា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១ បាន​នាំយក​នូវ​អំណោយ​មានដូចជា អង្ករ ទឹកបរិសុទ្ធ មី ម៉ាស់​ អាល់កុល ភេសជ្ជៈ​ផ្សេងៗ​ រួម​នឹង​ថវិកា​មួយចំនួនទៀត​ប្រគល់ជូន​កងកម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ក្នុង​គោលបំណង​ចូលរួម​ទប់ស្កាត់ និង​ផ្គត់ផ្គង់​ដល់​កងកម្លាំង​ដែល​កំពុង​ចុះជួយ​អន្តរាគមន៍​យ៉ាង​សស្រាក់សស្រាំ​នូវ​គ្រោះទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ហូរ​ជន់​លិច​ភូមិ​ជាច្រើន​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខណ្ឌដង្កោ ក៏បាន​សម្តែង​នូវ​ក្តី​រីករាយ​បំផុត​ចំពោះ សប្បុរស​ជន​នានា ដែល​តែងតែបាន​ជួយឧបត្ថម្ភ​នូវ​គ្រឿងឧបភោគ បរិភោគ​រួមជាមួយ​អាហារសម្រន់ ភេសជ្ជៈ​ផ្សេងៗ​ដល់​កងកម្លាំង​របស់​លោក ដើម្បី​រួមចំណែក​បេសកកម្ម​ចុះជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្ទឹង​ព្រែក​ត្នោត​នេះ​។​

ជាមួយគ្នា​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា ក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​លោក ឡេង លឹម​អ៊ាង និង​លោកស្រី សេង សុធា​រ៉ា ដែល​បាន​ចំណាយ​នូវ​សម្ភារៈ និង​ថវិកា​ផ្ទាល់ខ្លួន​ចែកជូន​ដល់​កងកម្លាំង​របស់​លោក​ក្នុង​គ្រាហ៍​កំពុង​មមាញឹក​បំពេញភារកិច្ច​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នាពេលនេះ ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម