ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជានៅតែមានការជឿជាក់យ៉ាងមុតមាំ លើយន្តការពហុភាគីនិយម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងបរិការណ៍នៃការកើនឡើង នូវនិន្នាការគាំពារនិយម និងបដិសកលភាវូបនីយកម្ម, កម្ពុជានៅតែមានការជឿជាក់យ៉ាងមុតមាំ លើយន្តការពហុភាគីនិយម ជាពិសេស ក្នុងបរិបទនៃការដោះស្រាយវិបត្តិនៃជំងឺកូវីដ-១៩ និងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
សម្តេចតេជោនាយកដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការកសាងទំនុកចិត្តក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្របតាមគោលបំណង និងគោលការណ៍នៃទស្សនៈវិស័យអាស៊ាន ស្ដីពី ឥណ្ឌូ-ប៉ាស៊ីហ្វិកនិងគំនិតផ្តួចផ្តើមមហាសមុទ្រ ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ឥណ្ឌា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ទៅកាន់មេដឹកនាំអាស៊ាន និងឥណ្ឌា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌាលើកទី១៨ ដែលបានប្រារព្ធធ្វើនៅរសៀលថ្ងៃទី២៨ ខែតុលានេះ តាមប្រព័ន្ធវីដេអូទល់មុខគ្នា ដែលប្រទេសប្រុយណេ ធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រ ចំពោះការដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមអាស៊ាន-ឥណ្ឌា ស្ដីពី កិច្ចសហប្រតិបត្តិការលើទស្សនវិស័យអាស៊ាន ស្តីពី ឥណ្ឌូ-ប៉ាស៊ី ហ្វិក ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្ដារឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងស្មារតីនេះ, កម្ពុជាសូមស្វាគមន៍ ចំពោះគំនិតផ្ដួចផ្ដើមរៀបចំ និងធ្វើឲ្យប្រសើរឡើង នូវកិច្ចព្រមព្រៀងនានារវាងអាស៊ាន-ឥណ្ឌា ជាពិសេសការរៀបចំកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា ឲ្យមានលក្ខណៈកាន់តែសាមញ្ញ និងសេរីជាងមុន។
ក្នុងបរិការណ៍ដែលអាស៊ាន ក៏ដូចជាសកលលោកទាំងមូល បាននិងកំពុងទទួលរងនូវឥទ្ធិពលពីវិបត្តិកូវីដ-១៩, សម្ដេច តេជោ ហ៊ុន សែន សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមជាមួយថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ សម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលតែងតែគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីសម្រេចនូវសមាហរណកម្មអាស៊ាន តាមរយៈគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន (IAI)និងសូមលើកទឹកចិត្តឲ្យឥណ្ឌាបន្តគាំទ្រ ដល់ការអនុវត្តន៍ផែនការការងារដំណាក់កាលទី៤ ឆ្នាំ២០២១- ២០២៥ នៃគំនិតផ្ដួចផ្ដើមនេះ ជាពិសេសជំរុញការអភិវឌ្ឍវិស័យតភ្ជាប់ផ្នែករូបវ័ន្ត និងឌីជីថលលូបនីយកម្ម ក្នុងវិស័យអប់រំ។
ជាទីបញ្ចប់សម្តេចតេជោ បានស្វាគមន៍ចំពោះសំណើរបស់ឥណ្ឌា ក្នុងការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពឥណ្ឌាអាស៊ាន-ឥណ្ឌា» ដើម្បីអបអរខួប៣០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានឥណ្ឌា។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹម ថាទំនាក់ទំនងអាស៊ានឥណ្ឌា នឹងកាន់តែមានភាពរឹងមាំ ហើយក្នុងនាមជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០២២ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការរៀបចំប្រារឰ និងអបអរសាទរឱកាស ដ៏វិសេសវិសាលនេះ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា