Connect with us

ព័ត៌មានជាតិ

ខេត្តពីរ​ប្រកាស​ឲ្យត្រៀម​ខ្លួន សល់តែ​ពីរ​ថ្ងៃទៀត បើក​​ឲ្យ​​ភ្ញៀវទេសចរអន្តរជាតិ​មក​មុនគេ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំ ឱ្យបានរួចរាល់នូវការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» នាព្រឹកថ្ងៃទី២៨ ខែតុលានេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានមានប្រសាសន៍ថា ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពស្នើរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំ ឱ្យបានរួចរាល់នូវការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយការចាប់ផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើរដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យបានរួចរាល់ ក្នុងការបើកទទួលទេសចរណ៍វ៉ាក់សាំងនៅក្នុងខែមករា ឆ្នាំ២០២២។ លើសពីនេះទៀត លោកឧបនាយករដ្ឋមន្ត្រីបានស្នើក្រសួងទេសចរណ៍ និងផ្នែកឯកជនបន្តការខិតខំទាក់ទាញភ្ញៀវទេសចរគោលដៅពីប្រភពទីផ្សារអន្តរជាតិ ដែលមានសុវត្ថិភាព និងហានិភ័យទាប ព្រមទាំងធ្វើពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ ស្របតាមបរិបទថ្មីនៃតម្រូវការ និងការផ្គត់ផ្គង់របស់ទីផ្សារទេសចរណ៍អន្តរជាតិ និងផ្ទៃក្នុង។

ជាមួយគ្នានេះ ស្នើក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញសកម្មភាពលើផ្នែក «ការទូតទេសចរណ៍» តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ស្ថិតក្នុងបរិការណ៍នេះ ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍រក្សាបាន នូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ប្រទេសកម្ពុជាប្រកាសបើកទទួលទេសចរណ៍ឡើង​វិញ ដោយ​ដាក់​ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរ នៃខេត្តកោះកុងក្រោម​ទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង» ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះតទៅ។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាបនាខែមករា ឆ្នាំ ២០២២ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម