ព័ត៌មានជាតិ
គ្រប់គ្នាខ្វល់ពីអ្នកជំងឺកូវីដ-១៩ ចុះអ្នកមានខ្វល់ពីខ្ញុំជាគ្រូពេទ្យដែរឬទេ?
មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជា កំពុងជួបបញ្ហាព្រឹត្តិការ២៨វិច្ឆិកា មានអ្នកជំងឺឆ្លងក្នុងសហគមន៍ និងសម្រាកព្យាបាលជាច្រើននាក់។ ស្របពេលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងក្រុមគ្រូពេទ្យជួរមុន ក៏កំពុងខំប្រឹងប្រែងជួយសង្គ្រោះជីវិតអ្នកជំងឺឲ្យរួចផុតពីកណ្ដាប់ដៃយមរាជ។

នេះបើតាមការបង្ហោះរបស់លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ជាថ្មីម្តងទៀត ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប សូមសំដែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមគ្រូពេទ្យជួរមុខរបស់យើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុសុខុមាលភាពសង្គមយើង ជាពិសេស ក្នុងដំណាក់កាលចុងក្រោយថ្មីៗនេះ។ ចំណាត់ការដ៏មានប្រសិទ្ធភាព ជាមួយនឹងការគ្រប់គ្រងបានយ៉ាងល្អប្រសើរនូវការរីករាលដាលជំងឺកូវីដ១៩ នេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុតរបស់ក្រុមគ្រូពេទ្យយើងទាំងអស់។ ជាមួយគ្នានេះ ខ្ញុំក៏សូមឆ្លៀតឱកាសថ្លែងអំណរគុណជាអនេក ជូនចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះបានយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ខ្ញុំសូមគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលើកឡើងថា យើងនឹងឈ្នះ ហើយយើងពិតជានឹងអាចក្រោកឈរឡើងវិញទាំងអស់គ្នា ក្រោកឈរដោយភាពរឹងមាំ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន