Connect with us

ព័ត៌មានជាតិ

គ្រប់គ្នា​ខ្វល់​ពី​អ្នកជំងឺ​កូវីដ-១៩ ចុះ​អ្នក​មាន​ខ្វល់​ពី​ខ្ញុំ​ជា​គ្រូពេទ្យ​ដែរ​ឬទេ?

បានផុស

នៅ

មួយរយៈ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា កំពុង​ជួប​បញ្ហា​ព្រឹត្តិការ​២៨​វិច្ឆិកា មាន​អ្នក​ជំងឺ​ឆ្លង​ក្នុង​សហគមន៍ និង​សម្រាក​ព្យាបាល​ជា​ច្រើន​នាក់។ ស្របពេលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើង​ក្រុមគ្រូ​ពេទ្យ​ជួរ​មុន ក៏​កំពុង​ខំ​ប្រឹងប្រែង​ជួយសង្គ្រោះជីវិត​អ្នកជំងឺ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់ដៃ​យមរាជ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​តាម​ការ​បង្ហោះ​របស់​លោក ហ៊ុន ម៉ានី បាន​ឲ្យ​ដឹង​​ថា ជាថ្មី​ម្តងទៀត ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយរូប សូម​សំដែង​នូវ​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​យើង​ទាំងអស់ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង ក្នុង​បុព្វហេតុ​សុខុមាលភាព​សង្គម​យើង ជាពិសេស ក្នុង​ដំណាក់កាល​ចុងក្រោយ​ថ្មីៗ​នេះ​។ ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធភាព ជាមួយនឹង​ការគ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នេះ បង្ហាញ​យ៉ាងច្បាស់​ពី​ការយកចិត្តទុកដាក់ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់បំផុត​របស់​ក្រុមគ្រូពេទ្យ​យើង​ទាំងអស់​។ ជាមួយគ្នានេះ ខ្ញុំ​ក៏​សូម​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ជា​អនេក ជូន​ចំពោះ​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​បាន​យ៉ាង​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។ ខ្ញុំ​សូម​គាំទ្រ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​លើក​ឡើង​ថា យើង​នឹង​ឈ្នះ ហើយ​យើង​ពិតជា​នឹង​អាច​ក្រោកឈរ​ឡើងវិញ​ទាំង​អស់​គ្នា ក្រោកឈរ​ដោយ​ភាព​រឹងមាំ​៕

សូមចុចអាន៖ ​៧០ ភាគរយអ្នក​ឆ្លង​កូវីដ ១៩ អត់​ចេញ​រោគ​សញ្ញា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម