Connect with us

ព័ត៌មានជាតិ

ពិធីចុះហត្ថលេខា រវាងដៃគូអាជីវកម្ម និងការបើកបង្ហាញនូវខ្សែសង្វាក់ផលិតកម្មស្រាបៀរហនុមាន-Premium Lager

បានផុស

នៅ

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំប្រារព្ធ​ពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវជាតិ​លេខ៤ ភូមិ​ត្រពាំងវែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ដើម្បី​ចុះហត្ថលេខា លើ​កិច្ចសហការ​ជា​ផ្លូវការ ព្រមទាំង​បើក​បង្ហាញ​នូវ​ខ្សែសង្វាក់​ផលិតកម្ម របស់ខ្លួន​ជា​លើកដំបូង ដល់​ដៃគូ​ចែកចាយ​ស្រា​បៀរ​ហនុមាន​ទូទាំងប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ ក៏​មានការ​សំណេះសំណាល​ជំនួប​ពិសេស​ក្នុងន័យ​ផ្សារភ្ជាប់ និង​បង្កើន​ទំនាក់ទំនង ភាពជា ដៃគូ​ដ៏​រឹងមាំ ក្នុង​ដំណើរការ​ចែកចាយ​បន្ត​ទៅដល់​អតិថិជន​ទូទាំងប្រទេស ដើម្បី​ជំរុញ​បន្ថែម​លើ​ទំនុកចិត្ត​ក៏ដូចជា​ប្រសិទ្ធភាព នៃ​កិច្ចសហការ​ឆ្ពោះទៅ​ភាពជោគជ័យ​ប្រកបដោយ​បរិ​យា​ប័ន និង​និរន្តរភាព​រួមគ្នា​។

​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ខ្សែសង្វាក់​ផលិតកម្ម​ស្រា​បៀរ​ហនុមាន​រួចមក បណ្តា​ដៃគូ​អាជីវកម្ម​ទាំងអស់ បាន​កោត សរសើរ​ចំពោះ​ទំនើបកម្ម និង​ភាព​សម្រិតសម្រាំង​យ៉ាង​ហ្មត់ចត់​ដ៏​ល្អឥតខ្ចោះ នៃ​ការផលិត​ស្រា​បៀរ​ហនុមាន ដែល​រាប់​ចាប់តាំងពី​ការជ្រើសរើស​គ្រឿងផ្សំ រហូតដល់​ការ​វេច​ខ្ចប់​ផលិតផល​សម្រេច ដោយបាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ផលិត ក៏ដូចជា​ការពិសោធន៍​ត្រឹមត្រូវ​តាម​បទដ្ឋាន​ស្តង់ដារ​មុននឹង​ចែកចាយ​នៅ លើ​ទីផ្សារ​។​

​ក្រុមហ៊ុន​ហនុមាន ប៊ែ​វើ​រី​ជី​ស ឯ​.​ក ត្រូវបាន​បង្កើតឡើង​ដោយ​កូន​ខ្មែរ ជាមួយ​ទុនវិនិយោគ​ប្រមាណ ១៦០ លាន​ដុល្លារ ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់​ពី​អឺរ៉ុប ស្របទៅតាម​បទដ្ឋាន​ស្តង់ដារ​លំដាប់​ពិភពលោក ដោយមាន​សមត្ថភាព​ផលិត​រហូតដល់​ប្រមាណ ៣០​លាន​កេស ក្នុង​មួយឆ្នាំ ពោលគឺ​នឹង​ផ្តល់ឱកាស​ការងារ​ប្រមាណ​ជាង ១,៦០០​កន្លែង ព្រមជាមួយ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​ជាមួយ​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ដែល​បាន នឹង​កំពុង​ជំរុញ​ដល់​ការបង្កើន​វិស័យ​ឧស្សាហកម្ម​ផលិត​ក្នុងស្រុក​។​

​លោក Chas GESCHKE នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហនុមាន​ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា​៖ “​បន្ទាប់ពី​ការសាងសង់​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ យើង​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ជាច្រើន ក្នុងស្ថានភាព​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ ដែល​បាន​ជះឥទ្ធិពល​ដល់​ល្បឿន​នៃ​ការសាងសង់​របស់​យើង​។ យ៉ាងណាមិញ​ក្រុមហ៊ុន​បាន​ខិតខំ​ស្វែងរក ដំណោះស្រាយ​ក្នុងការ​ជំរុញ​ដំណាក់កាល​នីមួយៗ​បន្តទៅ​មុខជា​និច្ច​។ ទីបំផុត​យើង​សម្រេច បាន​នូវ​គោលដៅ​ដំបូង​របស់​ក្រុមហ៊ុន​។ យើង​ពិតជា​មោទកភាព​ក្នុងការ​ទទួលបាន​ជោគជ័យ នៃ​ការផលិត​នូវ​ផលិតផល​ដំបូង​របស់​យើង គឺ​ស្រា​បៀរ​ហនុមាន​-Hanuman Premium Lager ព្រមទាំង​បាន​ចែកចាយ​លើ​ទីផ្សារ​កាលពី​ថ្មីៗ​នេះ ។ លោក​ក៏បាន​បន្តទៀតថា​៖ “​នេះ​ទើបតែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ យើង​នឹងមាន​ផលិតផល​សក្តានុពល​ជាច្រើន​ទៀត នាពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​បំពេញ​នូវ​តម្រូវការ របស់​អតិថិជន ដែល​តែងតែ​ទន្ទឹងរង់ចាំ​នូវ​ផលិតផល​ថ្មី​ប្លែក ហើយ​មាន​គុណភាព​ពិតប្រាកដ​”​។​

​លោកជំទាវ ខៀវ ស​ស៊ី​លៀប ស្ថាបនិកា និង​អគ្គនាយិកា​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ក៏បាន​មានប្រសាសន៍​ដែរ​ថា​៖ ផលិតផល​ដំបូង​របស់​យើង ទទួលបាន​ការគាំទ្រ​ពេញចិត្ត និង​កោតសរសើរ​មិន​ដាច់​ពី​មាត់ ពី​សំណាក់​បងប្អូន​ប្រជាជន​កម្ពុជា និង​ភ្ញៀវ​អន្តរជាតិ អំពី​រសជាតិ​ដ៏​ឆ្ងាញ់ គុណភាព​ល្អ និង​មាន​រូបរាង​គួរ​ឲ្យ​ទាក់ទាញ ដែល​នេះ​ជា​សមិទ្ធផល​ផ្លែផ្កា​ដ៏​វិសេសវិសាល​ដំបូង​សម្រាប់​ក្រុមហ៊ុន​។ លោកជំទាវ​ក៏បាន​បន្ថែមថា​៖ ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ប្រកបដោយ​វិសាលភាព​។ យើង​ផ្តោត​សំខាន់​លើ ឧត្តមភាព នៃ​គុណ​តម្លៃ ក្នុង​ការផ្តល់​បរិយាកាស​ការងារ​ល្អ​ដល់​បុគ្គលិក ស្ថិរភាព​លើ​គុណភាព​ផលិតផល ក៏ដូចជា​ការគាំទ្រ​លើ​យុទ្ធសាស្ត្រ​ល្អៗ ដើម្បី​និរន្តរភាព​ដល់​ការពង្រីក​អាជីវកម្ម​ជា​ចម្បង ជាពិសេស​គឺ​ជំរុញ​បន្ថែម​លើ​ការកសាង​គុណភាព​ម៉ាក​សញ្ញា​កូន​ខ្មែរ​ទៅកាន់​សកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​ប្រជាជន​ហ្គាហ្សា​៥០ម៉ឺននាក់ ត្រឡប់ទៅតំបន់​ភាគ​ខាង​ជើងវិញ​​ក្នុងរយៈពេល​៧២ម៉ោង​​

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

យន្តហោះ​បុកគ្នា​នៅអាមេរិក អ្នកដំណើរ​​ជាង​៦០​នាក់ មិនទាន់ដឹងស្លាប់ឬរស់​​

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងវប្បធម៌បំភ្លឺជុំវិញការចេញប្រកាសអំពីការសុំសិទ្ធិគ្រប់គ្រងចម្រៀង ៤២បទ របស់កវី កែវ ឯម

ព័ត៌មានជាតិ១០ នាទីutes មុន

មន្ត្រីសាធារណៈចូលនិវត្តន៍ មានប័ណ្ណ ប.ស.ស នៅតែអាចបន្តប្រើប្រាស់ សេវាតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស បានជាធម្មតា

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រីចុះអន្តរាគមន៍ បញ្ហាកង្វះកម្លាំងពលកម្មប្រមូលផលមៀនប៉ៃលិន ដែលកំពុងកកស្ទះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

សន្តិសុខសង្គម២២ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អើលហ្វេនតារា Kpop នាំគ្នាប្រើ AI បង្កើតវីដេអូអាសអាភាសជាមួយអាយដលខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម