Connect with us

ព័ត៌មានជាតិ

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

បានផុស

នៅ

បន្ទាយមានជ័យ ៖ គ្រែ​ពេទ្យ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦​ ដែល​មាន​តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ របស់​ក្រុមហ៊ុន​កាស៊ីណូ​ដាយ​មិ​ន​ស៊ី​ធី បាន​ធ្វើ​ការ​ឧបត្ថម្ភ ដល់​អង្គភាព​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ២០២១ នៅ​ក្នុង​បញ្ជាការ​ដ្ឋា​នក​ង​រាជ​អា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ ពិធី​ទទួល​គ្រែ​ពេទ្យ​សម្រាប់​សម្រាក​ព្យាបាល​អ្នក​ជំងឺ​នេះ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោក ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ទទួល​គ្រែ​ពេទ្យ​នោះ ​លោក​បោ​ន​ប៊ិន​បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​ឲ្យ​ដឹង​ថា គ្រែពេទ្យ​នេះ​មានការ​ឧបត្ថម្ភ ពី​លោក វី​សា​នុ ប៊ូ​ន​ផា​ម៉ា តំណាង​លោក Mr. KAE អគ្គនាយក​ក្រុមហ៊ុន​កាស៊ីណូ DIAMOND CITY CASINO (​កាស៊ីណូ ដាយ​មុ​ិ​ន​ស៊ី​ធី​) ក្រុង​ប៉ោយប៉ែត ក្នុង​គ្រែ​១​មាន​តម្លៃ​ជាង ១.០០០​ដុល្លារ គ្រែ​ទាំងអស់​នេះ​ លោក​ទុក​សម្រាប់​បំពាក់​ក្នុង​បន្ទប់​ពិនិត្យ និង​ព្យាបាល​ដល់​កង​រាជ​អាវុធ​ក្នុង​ហត្ថ​ខេត្តបន្ទាយមានជ័យ ទាំងអស់​ដែល​មាន​អ្នក​ជំងឺ​។

ក្នុង​នោះ​ម្ចាស់​អំណោយ​បាន​ប្រាប់​អ្នកយក​ព័​ត៌​មាន​ឲ្យ​ដឹង​ថា ​ដោយ​មើល​ឃើញ​ក្នុង​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ប្រចាំការ​ក្នុង​បញ្ជាការ​កងរាជអាវុធហត្ថ ដោយ​ពុំមាន​បំពាក់​គ្រែពេទ្យ​ ទើប​លោក វី​សា​នុ ប៊ូ​ន​ផា​ម៉ា តំណាង​លោក Mr. KAE អគ្គនាយក​ក្រុមហ៊ុន​កាស៊ីណូ DIAMOND CITY CASINO (​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី​) ក្រុង​ប៉ោយប៉ែត​ទិញ​គ្រែ​ពេទ្យ​ទាំង​៦​នេះ​ទុក​សម្រាប់​បំពាក់​ក្នុង​បន្ទប់​ពិនិត្យ និង​ព្យាបាល​កង​រាជ​អាវុធ​ក្នុង​ហត្ថ​ខេត្ត​។

លោក វី​សា​នុ ប៊ូ​ន​ផា​ម៉ា តំណាង​លោក Mr. KAE អគ្គនាយក​ក្រុមហ៊ុន​កាស៊ីណូ DIAMOND CITY CASINO (​កាស៊ីណូ ដាយ​មិន​ស៊ី​ធី​)​ បាន​លើកទឹកចិត្ត ដល់ អង្គភាព​អាវុធហត្ថ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល​ដល់​អ្នក​ជំងឺ​អាវុធហត្ថ​ទាំងអស់​ឲ្យ​កាន់តែ ប្រសើរ ថែមទៀត ពិសេស​ដើម្បី ទប់ស្កាត់​កុំ​ឲ្យ​កើតមាន ការ​ឆ្លង រីក រាលដាល នៃ ជំងឺកូវីដ-១៩​នេះ បន្តទៀត ក្នុងនោះ​ត្រូវ​អនុវត្តតាម កា រ ណែនាំ របស់ រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល គឺ ៣ កុំ និង ៣ ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​។

ក្នុង​នោះដែរ​ លោក​បោ​ន ប៊ិន​ បាន​ថ្លែង​អំណរគុណ​ដល់ ក្រុមហ៊ុន​កាស៊ីណូ DIAMOND CITY CASINO (​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី​)​ដែល​បានធ្វើ​ការឧបត្ថម្ភ គ្រែពេទ្យ​ចំនួន​៦​ដែលមាន​តម្លៃ​ដល់​ទៅ​ជាង ៦.០០០​ដុល្លារ​សម្រាប់​យកទៅ​បម្រើ​ការងារ​ក្នុង​អង្គភាព​អាវុធហត្ថ​លោ​កថា​សប្បុរស​ធ​ម៌​នេះ​អង្គភាព​អាវុធហត្ថ​ទាំងអស់​មិន​អាច​បំភ្លេច​បានឡើយ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ វិនាទី មុន

ច្បាប់ដាក់ទោសជនមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម នឹងដាក់ឱ្យរដ្ឋសភាអនុម័ត នាសប្ដាហ៍ក្រោយ

ស្រូវវៀតណាម
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

វៀតណាម៖ គម្រោងឈប់នាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ធ្វើមិនបានយូរទេ

ព័ត៌មានជាតិ៦ នាទីutes មុន

មិនខុសពីរាជធានី-ខេត្តផ្សេងៗ ខេត្តរតនគិរី ក៏បានរៀបចំពិធីបុណ្យមាឃបូជាដែរនៅក្នុងវត្តកណ្តាលក្រុងបានលុង

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ឥណ្ឌាស្វះស្វែង​រក​ប្រាក់​២ពាន់​លាន​​​​ដុល្លារ​ ធ្វើ​ការ​ឆ្ពោះ​ទៅ​​ពង្រីក​ថាមពលនុយក្លេអ៊ែរ

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រី ៤រូប ស្បថចូលជាមន្ត្រីនគរបាលយុត្តិធម៌ នៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម