Connect with us

ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

បានផុស

នៅ

លោក កត្តា អ៊​ន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​ថា កាលពី​ឆ្នាំ​២០០៦ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបង្ហាញ​ជំហរ​ខ្ពស់​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ ដែល​មាន​សមាជិក​ចូលរួម​ចំនួន​៧៥ ប្រទេស ដោយ​ប្រកាសថា កម្ពុជា​ត្រូវតែ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក កត្តា អ៊​ន សម្តេច​តេ​ជោ​បានប្រគល់​ការងារ​នេះ ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​អ្នករៀបចំ​សេចក្តីព្រាងច្បាប់​នេះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៦​រហូតដល់​ឆ្នាំ​២០១៩ មាន​រយៈពេល​១៥​ឆ្នាំ​មកហើយ សេចក្តីព្រាងច្បាប់​នេះ​មិនបាន​ចេញ​ជា​រូបរាង​ឡើយ​។ ទើប​មកដល់​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ​បាន​ប្រគល់​ភារកិច្ច​នេះ ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​ការ​បន្ត​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ ហើយ​បានបញ្ចប់​ទាំងស្រុង​នៅ​ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ និង​បានចាប់ផ្ដើម​ដាក់​ដំណើរការ​ពិគ្រោះ​យោបល់​។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សហការ​ជាមួយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ជាន់ ខ្ពស់​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) បានរៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​មួយ ស្តីពី​ទស្សនវិស័យ នៃ​សេចក្តី​ព្រាងច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​តាម​គោលការណ៍​ទីក្រុង​ប៉ារីស ដែល​សិក្ខាសាលា​នេះ នឹង​ប្រព្រឹត្តទៅ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

បើ​តាម​លោក កត្តា អ៊​ន កិច្ច​ពិគ្រោះ​យោបល់​នេះ​រៀបចំឡើង​ដោយ​សហការ​គ្នា​រវាង​៣​ភាគី គឺ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​, ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​។ លោក​ថា ៣​ភាគី​នេះ​បាន​រួម​សហការគ្នា ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​ពិគ្រោះ​យោបល់ ក៏ដូចជា​សេចក្តី​ព្រាងច្បាប់​នេះ មាន​ធាតុ​ចូល​បាន​ច្រើន ដើម្បី​ឲ្យ​ច្បាប់​នោះ​មាន​ភាព​ល្អ មានការ​ទទួលស្គាល់​ពី​អន្តរជាតិ​។

​នៅ​ក្នុង​សិក្ខាសាលា​នេះ តំណាង​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​អំពី​សារៈសំខាន់ នៃ​សិក្ខាសាលា និង​កោតសរសើរ​ចំពោះ​ការចូលរួម​របស់​អ្នកពាក់ព័ន្ធ ជាពិសេស​បង្ហាញ​អំពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ច្បាប់​នេះ​ឲ្យ​បាន​រហ័ស គ្រប់គ្រាន់ ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

លោក កត្តា អ៊​ន អះអាងថា សិក្ខាសាលា​បើកឆាក​ថ្នាក់​តំបន់​នេះ មាន​អ្នកចូលរួម​ប្រមាណ​៨០​នាក់ មកពី​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា តំណាង​អាស៊ាន តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​ហ្វីលីពីន ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស​ឥណ្ឌូនេស៊ី ស្ថាប័ន​សិទ្ធិមនុស្ស​ម៉ាឡេស៊ី ព្រមទាំង​អង្គការ​ជាតិ អន្តរជាតិ​នានា​។ លោក​ថា នេះ​គឺជា​វេទិកា​ចែករំលែក​បទពិសោធន៍​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​សម្រាប់​ឲ្យ​ក្រុមការងារ​តាក់តែង​ច្បាប់​របស់​កម្ពុជា យក​មក​ពិចារណា ប្រៀបធៀប​គ្នា ដើម្បី​ឲ្យ​ច្បាប់​នេះ​មាន​លក្ខណៈ​ល្អ និង​ពេញលេញ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១២ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម