Connect with us

ព័ត៌មានជាតិ

ផ្អាក​ការ​ជួបជុំ និងប្រារព្ធ​ពិធី​ណូអែល​ឬ​ពិធី​ផ្សេងៗ​ជា​បណ្តោះអាសន្ន

បានផុស

នៅ

គ្រិស្តបរិស័ទ​កម្ពុជា​បាន​ណែនាំ​ដល់ បរិស័ទ​គ្រប់​គណៈ​និកាយ ឲ្យ​ផ្អាក​ការជួបជុំ​ការ​ប្រារព្ធ​ពិធី​ណូអែល​ឬ​ពិធី​ផ្សេងៗ ជា​បណ្តោះអាសន្ន​រយៈពេល​២សប្តាហ៍ ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ហាម​ប្រាម​នេះ​ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចូល​ទៅ​ក្នុង​សហគមន៍​ជា​លើកដំបូង​ ដែល​មាន​ឈ្មោះថា​«​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​»​ដែល​មាន​អ្ន​ក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​រហូតដល់​ចំនួន​៨៧៦៦​នាក់​ ហើយ​ក្នុង​នោះ​មាន​១៩​នាក់​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​និង​នៅសល់​វត្ថុ​សំណាក​ចំនួន​៩៦​នាក់​ទៀត​កំពុង​វិភាគ​នៅ​ថ្ងៃ​ទី​៣​ធ្នូ​នេះ​។

បើតាម​លោក​ សៀ​ សុភ័ក្ត្រ តំណាង​ឲ្យ​គ្រិស្តបរិស័ទ​​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ណែនាំ​ស្តីពី​ការទប់ស្កាត់ ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ចូល​សហគមន៍ ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​ឆ្នាំ​២០២០​ឲ្យ​ដឹង​ថា​«​សូម​បរិស័ទ​គ្រប់​គណៈ​និកាយ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​រាល់​សកម្មភាព​នៃ​ការ​ជួប​ជុំគ្នា​តាមរយៈ​ពិធី​សាសនា​នានា​ក្នុង​រយៈពេល​១៥​ថ្ងៃ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩​កុំ​ឲ្យ​រីក​រាលដាល​ចូល​ក្នុង​សហគមន៍​»​។

​ជា​មួយ​គ្នា​នេះ​ដែរ​ លោក​បាន​ធ្វើការ​អំពាវនាវ​ដល់​ព្រឹទ្ធ​បូជា​ចា​រ្យ​លោក​អភិបាល​បូជា​ចា​រ្យ​ព្រឹទ្ធាចារ្យ​គ្រូ​គង្វាល និង​ថ្នាក់ដឹកនាំ​គ្រិស្តបរិស័ទ​ គ្រប់​គណៈ​និកាយ ឲ្យ​ចូលរួម​អនុវត្ត​ការការពារ និង​ទប់ស្កាត់​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​វិធាន​របស់ ក្រសួងសុខាភិបាល និង​សូម​ផ្អាក​ការជួបជុំ ដូចជា ការថ្វាយ​បង្គំ​ការ​ប្រារព្ធ​ពិធី​ណូអែល ឬ​ពិធី​ផ្សេងៗ ជា​បណ្តោះអាសន្ន ចាប់​ពី​ថ្ងៃ​ផ្សព្វផ្សាយ​នេះ​តទៅ​រហូតដល់​មានការ​ប្រកាស​ឲ្យ​មានការ​ជួបជុំ​ឡើងវិញ​។ លោក​បាន​បន្ត​ទៀត​ថា ​ចំពោះ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ប្រឈម​ខ្លាំង ដោយ​ធ្វើការ​ថ្វាយបង្គំ​តាម​ផ្ទះ​និង​តាម​អន​ឡាយ​(online) មិន​ឲ្យ​លើស​ពី​២០​នាក់​និង​ត្រូវ​អនុវត្តន៍​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​ក្នុង​ការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ​។

ចំពោះ​ខេត្ត​នានា​ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ ត្រូវ​ធ្វើ​ការ​ថ្វាយ​បង្គំ​ព្រះ ជា​ក្រុម​តូចៗ​មិន​ឲ្យ​លើស​ពី​២០​នាក់ ឬ​តាម​អន​ឡាញ (Online) ឬ​នៅ​តាម​ផ្ទះ​រៀងៗ ខ្លួន ដោយ​អនុវត្ត​ខ្ជាប់​ខ្លួន​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​(WHO)​។ លោក​បាន​ណែនាំ​ទៀត​ថា ក្នុង​ករណី ដែល​មាន​ការ​សង្ស័យ​ថា មាន​ជំងឺ​កូ​វីដ​-១៩ ជាយថាហេតុ គណៈ​ដឹកនាំ​វិហារ​នីមួយៗ ប្រញាប់​រាយការណ៍​ជាបន្ទាន់​មក​អាជ្ញាធរ​មូលដ្ឋាន ឬ​មណ្ឌល​សុខភាព​ដែល​ជិត​បំផុត​។ លោក​ សៀ​ សុភ័ក​ បាន​ស្នើ​ឲ្យ​គ្រិស្តបរិស័ទ​កម្ពុជា​យក​ឱកាស​នេះ ដើម្បី​ថ្វាយបង្គំ​អធិដ្ឋាន​បួងសួង​ដល់​ព្រះអង្គម្ចាស់​យេស៊ូវគ្រីស្ទ ​ស​ម្រាប់​ប្រទេសជាតិ​យើង​រួច​ផុត​ពី​ជំងឺឆ្លង​កូ​វីដ​-១៩​នេះ គ្រប់ ពេលវេលា​ដែល​អាច​ធ្វើ​បាន​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​គ្រប់គ្នា​ខ្វល់​ពី​អ្នកជំងឺ​កូវីដ-១៩ ចុះ​អ្នក​មាន​ខ្វល់​ពី​ខ្ញុំ​ជា​គ្រូពេទ្យ​ដែរ​ឬទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម