Connect with us

ព័ត៌មានជាតិ

លក្ខខណ្ឌ​លម្អិត​ត្រូវ​ដឹង ​អាយុ​លើស ២៥ ឆ្នាំ ចង់ឈរ​ឈ្មោះ​​បេក្ខជន​​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​

បានផុស

នៅ

ច្បាប់​ស្តី​ពីការ​គ្រប់គ្រង​ឃុំ​សង្កាត់ បាន​កំណត់លក្ខណ្ឌ​សម្រាប់​បេក្ខជន​ ដែលចង់ឈរឈ្មោះ​ជាសមាជិក​​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៅក្នុង​រាជធានី​ខេត្តក្រុង។

តាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-មានសញ្ជាតិខ្មែរពីកំណើត

-ចេះអាន និងចេះសរសេរអក្សរខ្មែរ

-បានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ

-មានអាយុយ៉ាងតិច ២៥ឆ្នាំ គិតមកដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

-បុគ្គលគ្រប់រូបដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ចូលឈ្មោះ របស់ខ្លួន ទៅក្នុងបញ្ជីនៃបេក្ខជនគណបក្សនយោបាយ (មាត្រា ៩៨ នៃច្បាប់បោះឆ្នោត)

-បេក្ខជនម្នាក់ៗត្រូវមានឈ្មោះក្នុងបញ្ជីបេក្ខជន នៃគណបក្សនយោបាយតែមួយប៉ុណ្ណោះ។

លក្ខខណ្ឌ​ហាមឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់

តាមមាត្រា ៩៥ នៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានហាមឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាបុគ្គលមួយចំនួនដូចតទៅ៖

-សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញសមាជិករាជរដ្ឋាភិបាល និងចៅក្រម។

-ប្រតិភូរាជរដ្ឋាភិបាល អភិបាល ឬអភិបាលរងរាជធានីខេត្តក្រុង ស្រុក ខណ្ឌ។

-សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការរាជធានីខេត្ត រៀបចំការបោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មន្ត្រីការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោត បុគ្គលិកបម្រើការងារ ក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។

-មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទឬ នគរបាលជាតិក្នុងមុខតំណែង។

-ព្រះសង្ឃ ឬបព្វជិតសាសនានៃសាសនាណាមួយ។

-សៀនឃុំ សង្កាត់ណាមួយ។

ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវដាក់ពាក្យសុំច្បាប់ឈប់សម្រាកពិសេស ៧ ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។ ប្រសិនបើសាមីខ្លួនជាប់ឆ្នោត សាមីខ្លួនត្រូវធ្វើពាក្យសុំតាមឋានានុក្រមទៅសាមក្រសួង ឬសាមីអង្គភាពទៅបម្រើការក្រៅក្របខ័ណ្ឌដើម ក្នុងរយៈពេលអាណត្តិរបស់ខ្លួន ក្នុងឋានៈនេះសាមីខ្លួននៅតែមានសិទ្ធិឡើងថ្នាក់ និងរក្សាអតីតភាពការងារសម្រាប់ ទទួលសោធននិវត្តន៍។

នៅពេលចប់អាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សាមីខ្លួន អាចសុំមកបម្រើការងារនៅក្រសួង ឬអង្គភាពដើមវិញ ប៉ុន្តែមុខងារ អាស្រ័យសាមក្រសួង ឬ សាមីអង្គភាពជាអ្នកសម្រេច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋប្រមាណជាង១០លាននាក់ ទទួល​ផលពីការបោសសម្អាតមីនក្នុងរយៈ​ពេល​ប្រមាណ៣២ឆ្នាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃ​-​កម្ពុជា ​បន្ត​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ឆបោកតាមអនឡាញនៅទីតាំងជាច្រើន និង​​រក​ឃើញ​ជនជាតិ​ថៃ​១២៥​នាក់​

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកែប ៖ សិប្បកម្ម​ផលិត​អំបិល​ក្នុង​ខេត្តកែប​ កំពុង​ធ្វើ​សកម្មភាព​ផលិត​យ៉ាង​ផុលផុស​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ទូទាំង​ប្រទេស

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មេទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក÷ អាមេរិក ចង់ឃើញទំនាក់ទំនងកងទ័ពជាមួយកម្ពុជាមានភាពល្អប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម