ព័ត៌មានជាតិ
ទីធ្លាស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវត្រូវបានរៀបចំកែលំអថ្មី
អគារស្នាក់ការធំគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ត្រូវបានរៀបចំកែលំអឲ្យមានសោភ័ណភាពថ្មី ដោយបានរៀបឥដ្ឋការូឡានៃបរិវេណអគារ ដែលនឹងត្រូវចំណាយថវិកាប្រមាណជាង៨០លានរៀល។

ចុងខែតុលា ឆ្នាំ២០២១នេះ ទីធ្លាមុខអគារស្នាក់ការធំគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ត្រូវបានរៀបចំកែលំអរៀបឥដ្ឋការូឡា ដែលផ្តើមស្ថាបនាដោយ លោក ឡោ ជំនិត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បារាយណ៍ ក្រុងដូនកែវ។

លោក ឡោ ជំនិត បានសម្តែងសុទិដ្ឋិនិយមថា ក្នុងនាមលោកបានរស់រានដោយសារគណបក្សប្រជាជនកម្ពុជា គោរពស្រឡាញ់ និងដើរតាមមាគារគណបក្សដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដូច្នេះជាការដឹងគុណមានតែខិតខំបម្រើគណបក្សដើម្បីជាការចូលរួមជាមួយថ្នាក់ដឹកនាំខេត្តតាមដែលអាចធ្វើទៅបាន ហើយទីធ្លាស្នាក់ការធំគណបក្សប្រជាជនខេត្តនេះ គឺលោកបានចំណាយថវិការផ្ទាល់ខ្លួនដើម្បីរៀបចំកែលំអ។
លោកបន្ថែមថា ក្រៅពីរៀបឥដ្ឋទីធ្លាមុខអគារ រូបសំណាកឡូគោគណបក្ស និងរបងជុំវិញអគារបក្សក៏នឹងត្រូវលាបថ្នាំថ្មីផងដែរ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ