ព័ត៌មានជាតិ
រថយន្តស៊ីទែន បើកថយក្រោយកិនធុងហ្គាស់ បណ្ដាលឱ្យឆេះរថយន្ត ២ គ្រឿងម្ចាស់ហ្គារាស់ជាអ្នកបើករងរបួសធ្ងន់
ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ ៥ និងប្រជាពលរដ្ឋរស់នៅជិតផ្សារអូរអំបិល ជ្រួលច្របល់យ៉ាងខ្លាំង ដោយសារតែ មានរថយន្តស៊ីទែន និងរថយន្តតូច ឆាបឆេះយ៉ាងសន្ធោសន្ធៅ និងខ្លាចឆេះដល់ការ៉ាសាំងបន្តទៀត នៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃ ២៩ ខែ តុលា ឆ្នាំ ២០២១ នៅចំណុចមុខផ្សារ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បុរសជាម្ចាស់ហ្គារាស់មានឈ្មោះ ជា លី អាយុ ៦៨ ឆ្នាំ រស់នៅក្នុង សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ហ្គារាស់ ឈ្មោះ ជាលី បានបូមប្រេងពីរថយន្តស៊ីទែនសាំង ដាក់រថយន្តតូច ក្រោយពីបូបហើយ ក៏ឡើងបើករថយន្តថយក្រោយ ចៃដន្យមិនបានមើលថាមានធុងហ្គាស់នៅក្រោយរថយន្តក៏បើកកិនបណ្តាលឲ្យផ្កាភ្លើងចេញពីធុងហ្គាស់ឆាប់ឆេះ តែម្តងក្រោយមកបានឆេះរថយន្តទាំង២។

មួយសន្ទុះក្រោយមក វត្តមាន លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកជឹមប៊ុន អាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ និងកូនចៅជិត ១០០នាក់ជួយធ្វើអត្តរាគមន៍ ក្នុងនោះមានរថយន្តពន្លត់អគ្គីសភ័យ របស់ស្នងការខេត្ត៣គ្រឿង ជួយពន្លត់បាញ់ទឹក យ៉ាងសស្រាក់ សស្រាំ កន្លះម៉ោងក្រោយមកភ្លើងដែលឆេះរថយន្តទាំង២គ្រឿងនោះបានរលត់ជាស្ថាពរ។

ក្នុងអ្នកជំនាញបានធ្វើការវាយតំលៃ ក្នុងការខូចខាតរួមមាន រថយន្ត តូច និង រថយន្តសុីទែនដឹកសាំង ឆេះខ្ទេចអស់ អ្នកបើករថយន្តជាម្ចាស់ការ៉ាសឈ្មោះជាលីរបួសធ្ងន់ និងទ្រព្យសម្បត្តិគួបផ្សំមួយចំនួន គិតជាទឹកប្រាក់មិនអស់ប៉ុន្មាននោះទេ។

អ្នកជំនាញបានឲ្យដឹងបន្តទៀតថាការឆេះនេះដោយសារតែរថយន្តពន្លត់អគ្គីសភ័យបាញ់ទឹកពន្លត់ទាន់ពេលវេលា មិនបណ្តាលឲ្យឆេះដល់ផ្ទះអ្នកជិតខាងពិសេសមិនបណ្តាលឲ្យផ្ទុះហ្គារាស់សាំងនោះឡើយ៕




អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច