ព័ត៌មានជាតិ
បុរសម្នាក់ ស្ងោរត្រីកំពតហូបបណ្ដាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ
បុរសម្នាក់បានស្លាប់ បន្ទាប់ពីស្ងោរត្រីកំពតហូប នៅពេលប្រពន្ធ និងកូន បានបញ្ជូនដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ហេតុការណ៍ពុលត្រីកំពតនេះ បានកើតឡើងនៅវេលាម៉ោង ១២ និង ១២នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងរោងស្នាក់នៅ សម្រាប់ធ្វើនេសាទលើទំនប់តាគៀត ភូមិថ្មីឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះដែលស្លាប់ ដោយសារពុលត្រីកំពតនោះ មានឈ្មោះ ថោង បឿន ភេទប្រុសអាយុ ៥២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល និងមានមុខរបរ នេសាទ។ ចំណែកវត្ថុតាង ដែលរកឃើញ មានត្រីកំពតចំអិនរួច ចំនួន ២២ក្បាល។ បើតាមការរៀបរាប់ពីឈ្មោះ ប្រាក់ រតនៈ ភេទស្រី ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា កន្លងមកនៅឆ្នាំ ២០១៩ ជនរងគ្រោះបាននាំប្រពន្ធកូន ទៅធ្វើរោងស្នាក់នៅបណ្ដោះអាសន្ន នៅកន្លែងកើតហេតុ ដើម្បីងាយស្រួលក្នុងការធ្វើនេសាទត្រី។
នៅថ្ងៃកើតហេតុ ពោលគឺនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២ និង១៧ នាទីរំលងអធ្រាត្រ ជនរងគ្រោះនិងកូនស្រីឈ្មោះ ខុន ធាវី អាយុ ១២ឆ្នាំ បានចេញពីរោងកន្លែងស្នាក់នៅ ទៅលើកស្បៃដាក់ត្រី រហូតដល់ម៉ោង៤ និង០០ នាទីរំលងអធ្រាត្រ ថ្ងៃខែឆ្នាំដដែល ទើបត្រឡប់មកវិញ ដោយបានកូនត្រី កំពឹស អន្ទង់ ក្ដាម និងត្រីកំពត។ បន្ទាប់មកស្ត្រីជាប្រពន្ធ ក៏បានយកកូនត្រី កំពឹសអន្ទង់ និងក្ដាម ទៅលក់នៅផ្សារក្រមួន ឃុំព្រែកដំបង ស្រុកមុខកំពូល។ ចំណែកត្រីកំពត បានទុកនៅក្នុងរោង កន្លែងកើតហេតុ។
លុះដល់ម៉ោង ៨ និង១៥នាទីព្រឹកថ្ងៃខែឆ្នាំដដែល ស្ត្រីជាប្រពន្ធ ក៏បានត្រឡប់ទៅដល់រោងកន្លែងស្នាក់នៅវិញហើយបានឃើញជនរងគ្រោះ កំពុងតែជូតម៉ាស៊ីនបូមទឹក ពេលនោះខ្លួនបានសួរទៅជនរងគ្រោះថា ឯងថ្ងៃនេះដូចជាឧស្សាហ៍ណាស់ មានពេលជូតម៉ាស៊ីនទៀត។ ពេលនោះជនរងគ្រោះ បានតបវិញថា ធ្វើឲ្យស្អាតឲ្យហើយរួចនិយាយបន្តទៀតថា ពេលនេះខ្លួនដូចជាឆ្អែតខ្លាំងណាស់។ លឺដូច្នេះប្រពន្ធ បានសួរទៅជនរងគ្រោះថា ឯងបានអីហូប បានជាឆ្អែតខ្លាំងយ៉ាងនេះ ជនរងគ្រោះឆ្លើយថា ខ្លួនបានស្ងោរត្រីកំពតហូប។
លុះដល់ម៉ោង ១០ និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ជនរងគ្រោះមានអាការៈ វិលមុខ រឹងអណ្ដាត និយាយមិនចង់រួច ហើយបានប្រើឲ្យស្ត្រីជាប្រពន្ធកោសខ្យល់ឲ្យ។ បន្ទាប់ពីកោសខ្យល់រួច ជនរងគ្រោះមិនមានសភាពធូរស្បើយឡើយ គឺមានអាការៈកាន់តែធ្ងន់ ហើយបានក្អួតឡើង បែកពពុះមាត់ ឃើញដូច្នេះស្ត្រីជាប្រពន្ធ ក៏បានយកទឹកឃ្មុំឲ្យជនរងគ្រោះ ផឹក។ ប៉ុន្តែមិនមានធូរស្បើយឡើយ ហើយក៏បានតេទូរស័ព្ទហៅកូនឈ្មោះ ខុន រ៉ាវុធ ឲ្យមកជួយដឹកជនរងគ្រោះទៅពេទ្យ។ នៅពេលកូនប្រុសឈ្មោះខុ ន រ៉ាវុធ បានយកជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែករការកោង នៅពេលទៅដល់គ្រូពេទ្យ បានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បន្ទាប់មកស្ត្រីជាប្រពន្ធ និងកូនប្រុសឈ្មោះ ខុន រ៉ាវុធ បានដឹកជនរងគ្រោះ មកធ្វើបុណ្យនៅភូមិវត្តចាស់ ឃុំព្រែកដំបង ជាផ្ទះកូនរបស់ជនរងគ្រោះ រួចក៏រាយការណ៍ទៅ សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃកដំបង។
ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងផ្នែកជំនាញបានសហការ ជាមួយប៉ុស្តិ៍នគរបាលព្រែកតំបងប៉ុស្ដិ៍នគរបាលស្វាយអំពារ ក្រុមប្រឹក្សាឃុំព្រែកដំបង និងគ្រូពេទ្យឃុំព្រែកដំបង ចុះទៅពិនិត្យសពជនរងគ្រោះ ឃើញថា៖ មានបែកពពុះមាត់តិចៗ ចេញតាមមាត់។ មានស្នាមស្រុងឈាមជាំខ្មៅ នៅខ្នង។ ក្រៅពីនេះ ពុំមានពិនិត្យឃើញស្លាកស្នាម អ្វីផ្សេងទៀតឡើយ។ តាមការសន្និដ្ឋានរបស់ផ្នែកជំនាញ និងគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារពុលត្រីកំពត ពិតប្រាកដមែន។ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ៕







-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ