ព័ត៌មានជាតិ
ថ្ងៃដែលយើងទន្ទឹងរង់ចាំ បានមកដល់ហើយ ចំពោះការផ្ទេរតំណែងជាប្រធានអាស៊ានដល់កម្ពុជាសម្រាប់ឆ្នាំ២០២២
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ថ្ងៃដែលយើងទន្ទឹងរង់ចាំជាយូរមកនោះឥឡូវបានមកដល់ហើយ ដោយប្រទេសព្រុយណេដារូស្សាឡាម បានផ្ទេរតំណែងជាប្រធានអាស៊ានដល់កម្ពុជាសម្រាប់ឆ្នាំ២០២២។
ការលើកឡើងរបស់ប្រមុខការទូតកម្ពុជា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន និងបន្ទាប់ពីថ្នាក់ដឹកនាំប្រទេសព្រុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម បានប្រគល់ញញួរជាប្រធានអាស៊ានមកដល់កម្ពុជា នៅក្នុងពិធីបិទជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរប្រទេសព្រុយណេ និងបុគ្គលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធផលសំខាន់មួយទៀត ទាំងសម្រាប់ព្រុយណេ និងសម្រាប់អាស៊ាន។ លោកអះអាងថា ក្រោមប្រធានបទ “អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” កម្ពុជានឹងខិតខំជំរុញវិធីសាស្ត្ររួម និងកៀរគរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីធានាបាននូវសុខដុមរមនា សន្តិភាព និងវិបុលភាព ដែលនឹងជាប្រយោជន៍សម្រាប់តំបន់ និងប្រជាជនរបស់យើង។

កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម បានប្រគល់ញញួរប្រធានអាស៊ានជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានជូនពរជ័យដល់ព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យត្រចះត្រចង់ក្នុងការកាច់ចង្កូតកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានឆ្នាំ២០២២៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ