ព័ត៌មានជាតិ
រថយន្តសណ្ដោងកុងតឺន័រ២គ្រឿង បុកគ្នា នៅក្បាលស្ពានអូរក្រាំងអំបិល បង្កឲ្យកកស្ទះចរាចរណ៍
រថយន្តដឹកទំនិញប្រភេទសណ្ដោងកុងតឺន័រ២គ្រឿង បានបុកគ្នានៅក្បាលស្ពានអូរក្រាំងអំបិល បង្កឲ្យមានការកកស្ទះចរាចរណ៍ទាំងព្រឹក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ (38-39) ចំណុចក្បាលស្ពានអូរក្រាំងអំបិល ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីគ្រោះថ្នាក់រថយន្តកុងតឺន័រទាំង២គ្រឿងបុកគ្នា បង្កឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏មានការចូលរួមសហការសង្គ្រោះជនរងគ្រោះ និងសម្រួលចរាចរណ៍ពីសំណាក់កងរាជអាវុធហត្ថស្រុកសំរោងទង ជាមួយនគរបាលចរាចរណ៍ផងដែរ។
នគរបាល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-4818 សណ្ដោងស៊ីមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0845។ អ្នកបើកបរឈ្មោះ សុខ ប៉ ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកពីលិចទៅកើត បានបុករថយន្តមួយគ្រឿង ម៉ាក STERLING ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-3302 សណ្ដោងស៊ីមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-2470។ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានចុះគេចខ្លួនបាត់ ខណៈពេកកំពុងបើកក្នុងទិសដៅបញ្ច្រាសគ្នា។
ក្រោយមានការសម្រួលចរាចរណ៍ជូនអ្នកដំណើរ និងជំនាញធ្វើការវាស់វែងរួចរាល់ វត្ថុតាងទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ ៖ ភួង រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)