Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​តាម​ប្រកៀក​​ចោ​រ​​លួចរថយន្ត កំពុង​រត់​គេច​ខ្លួន​ដល់​ខេត្ត​កំពង់ធំ​

បានផុស

នៅ

ខេត្តបាត់ដំបង​៖ នៅមន្ទីរពេទ្យឯកជន «កែស៊ីនួន» ជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបន្លំជាសន្តិសុខរួចបើកយករថយន្តអ្នកជំងឺមួយគ្រឿងជិះគេចខ្លួនកាលពីវេលាម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨តុលា ស្ថិត​នៅ​ភូមិ​អូរ​តា​គាំ​២​សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ប្រភព​ពី​សមត្ថកិច្ច​ថា រថយន្ត​ដែល​ត្រូវ​ចោរលួច​នោះ​ម៉ាកឡិច​ស៊ី​សព​ណ៌​មាស Rx330 ពាក់​ស្លាក​លេខ​បាត់ដំបង2B-8568 ម្ចាស់​កម្ម​សិទ្ធិឈ្មោះអុង ប៊ុ​ន​ធាង ភេទប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំឃុំ​ស្ទឹង​កាច់ស្រុង​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចស្រង់សម្តីជនរងរងគ្រោះបានបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះ បានបានដឹកឪពុកមកពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជន ដែលមានយីហោ”កែស៊ីនួន” មានទីតាំងនៅចំណុចកើតហេតុខាងលើ។ លុះមកដល់ទីតាំងពេទ្យក៏មានបុរសម្នាក់បានណែនាំ​ឲ្យ​គាត់​រក​កន្លែង​ចត​រថយន្ត​ ដែលធ្វើឲ្យម្ចាស់រថយន្តទុកចិត្តថាជាសន្តិសុខមន្ទីរពេទ្យ១នេះ​ខណះ​ជនរងគ្រោះ​ ប្រញាប់នាំឪពុកចូលឲ្យពេទ្យពិនិត្យផងក៏បានប្រគល់សោរឲ្យជនសង្ស័យ ជួយបើករកកន្លែងចតហើយជនរងគ្រោះក៏នាំឪពុកចូលក្នុងមន្ទីរបាត់ទៅ។

ក្រោយជនរងគ្រោះនាំឪពុកចូលក្នុងមន្ទីរពេទ្យមិនបានប៉ុន្មាននាទីផង ជនរងគ្រោះក៏បានចេញមកយកសោររថយន្តពីសន្តិសុខក្លែងក្លាយនោះ ក៏ស្រាប់តែបាត់ទាំងរថយន្តបាត់ទាំងជនសង្ស័យ ទើបមានការភ្ញាក់ផ្អើលតែម្តង។ ករណីនេះបានបន្សល់ទុករូបភាពជនសង្ស័យនៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់មន្ទីរពេទ្យ និង​បានបង្ហាញមុខមាត់យ៉ាងច្បាស់ថាជនសង្ស័យពាក់អាវយឺតដៃវែងពណ៌លឿង ពាក់ម៉ាស់នៅ​ជាប់​កនិង​មាន​ស្ពាយ​កាបូប១ផង។

ពាក់ព័ន្ធករណីខាងលើ មន្ត្រីនៃការិយាល័យជំនាញនៃស្នងការខេត្តបានបញ្ជាក់ថា ក្រោយកើតហេតុនៅវេលាម៉ោង៧យប់ថ្ងៃទី២៨តុលា លោកទទួលបានព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​សូត្រ​និគមខេត្តសៀមរាប​បានប្រទះឃើញរថយន្តមុខសញ្ញានោះហើយ ថែមទាំងសមត្ថកិច្ចខេត្តសៀមរាបបានបើករថយន្តប្រដេញ​យ៉ាង​ប្រផាប់​ប្រ​ភីង​ រហូតដល់ទឹកដីខេត្តកំពង់ធំក៏បាត់ដានតែម្តង។

មន្ត្រីដដែលបានបញ្ជាក់និងអះអាងថា រហូតដល់ព្រឹកថ្ងៃទី២៩តុលានេះ បើតាមព័ត៌មាន​មុ​ខសញ្ញា​ចោរលួច​រថយន្ត​ហាក់​កំពុង​សម្ងំ​នៅ​ទឹកដី​ខេត្តកំពង់ធំនៅឡើយ​។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការទំនាក់ទំនងសមត្ថកិច្ចជំនាញតាមបណ្ដាខេត្តរួចរាល់ហើយ ដើម្បីសហការតាមដានក្នុងករណីខាងលើនេះដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យឲ្យខាងតែបានដើម្បីផ្តន្ទាទោសងាមច្បាប់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ឥណ្ឌូណេស៊ីគ្រោងនាំចូល​​គោ-ក្របី​៤០ម៉ឺនក្បាលនៅឆ្នាំ២០២៥ ដើម្បីជួយកម្មវិធីផ្ដល់អាហារឥតគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាមេរិកស៊ើបអង្កេតលើរថយន្ត Tesla ប្រហែល ២.៦ លានគ្រឿង ក្រោយ​​រអាក់​រអួល​​​មុខងារ​

ព័ត៌មានជាតិ១៩ នាទីutes មុន

ឆ្នាំ ២០២៤ ស្រូវ និងដំណាំរួមផ្សំ ជាង ១៦ ម៉ឺនហិតា រងការប៉ះពាល់ ខូចខាត ដោយសារគ្រោះរាំងស្ងួត

ព័ត៌មានជាតិ៣២ នាទីutes មុន

អភិបាលរាជធានី ណែនាំ មន្ទីរជំនាញ សិក្សាបន្ថែម និងជំរុញការស្ដារប្រឡាយ ដើម្បីរំដោះទឹកកុំឱ្យលិចលង់នារដូវវស្សា

ព័ត៌មានជាតិ៤២ នាទីutes មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៨ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម