Connect with us

ព័ត៌មានជាតិ

បាញ់ប្រហារ ក្នុង​មជ្ឈមណ្ឌល កោះ​ពេជ្រ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់ រងរបួស

បានផុស

នៅ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​រង​របួស ក្នុង​អំពើ​បាញ់ប្រហារ ដោយ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ បាន​បាញ់​ជាច្រើន​គ្រាប់ បង្កអោយមាន​ការភ្ញាក់ផ្អើល នៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២០ និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ ដោយមាន​វ័យ​ប្រមាណ​៣០​ឆ្នាំ បើករថយន្ត​មួយគ្រឿង ម៉ាក​តូ​យូ​តា ព្រូស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AY – 3468។

តាម​ប្រភពព័ត៌មាន​បឋម នៅ​កន្លែង​កើតហេតុ បាន​ឲ្យដឹង​ថា ដំបូង​ឡើយ​គេ​ឃើញ​ជនរងគ្រោះ​បើករថយន្ត​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ លុះដល់​ចំណុច​កើតហេតុ ក៏មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ព្រូស​ដូចគ្នា បាន​បើក​មក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តិចតួច ហើយ​ភាគី​ម្ចាស់​រថយន្ត​ទាំង​២ ក៏​ចុះ​និយាយ​គ្នា ។ ប្រភព​បន្ត​ថា ទំនង​ដោយ​ការ​និយាយ​មិន​ចុះសម្រុង​គ្នា ភាគី​ម្ខាង បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក ចេញពី​ចង្កេះ រួច​ធ្វើការ​បាញ់ប្រហារ​ជាច្រើន​គ្រាប់​ទៅលើ​ភាគី​ម្ខាង​ទៀត បណ្តាលអោយ​រងរបួស​ធ្ងន់ ហើយ​ខ្មាន់កាំភ្លើង បាន​ឡើង​ជិះ​រថយន្ត​រត់គេច​ពី​កន្លែងកើតហេតុ បាត់ស្រមោល​តែម្តង។

ភ្លាមៗ បន្ទាប់ពី​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ នឹង​ទំនាក់ទំនង​ទៅកាន់​រថយន្ត​សា​ម៉ុ​យ​ឲ្យ​ទៅ​ទទួលយក​ជនរងគ្រោះ ដើម្បី​សង្គ្រោះ នៅ​មន្ទីរពេទ្យ។ ដោយឡែក រថយន្ត​ជនរងគ្រោះ សមត្ថកិច្ច​សម្រេច​យក​ទៅ​រក្សាទុក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន។

យ៉ាងណាមិញ ជុំវិញ​ករណីនេះ គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ថា ជា​អំពើ​បាញ់ប្រហារ ដែល​កកើត​ឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ជា​គំនុំ ឬ​ជា​ការ​ផ្តើម​ចេញ​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​ឡើយ ខ​ណៈ​មិន​ទាន់​មាន​ការ​អះអាង​បញ្ជាក់​ច្បាស់លាស់ ពី​នគរបាល​ជំនាញ៕

ដោយ ៖ លី​ហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម