ព័ត៌មានជាតិ
Update៖ សមត្ថកិច្ចបញ្ជាក់ពីការស្លាប់របស់ស្ត្រីម្នាក់កាលពីម្សិលមិញនៅស្តាបេ ខេត្តព្រះសីហនុ
កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ម្សិលមិញនេះ មានករណីភ្ញាក់ផ្អើលមួយដោយប្រទះឃើញស្ត្រីជនជាតិចិនម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ ចំណុច ស្តាបេ ស្ថិតក្នុងក្រុម១៣ ភូមិ០១ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ WAN ROU ភេទស្រី ជនជាតិចិន អាយុ ២២ឆ្នាំ ជាភ្ញៀវទើបចូលមកស្នាក់នៅក្នុងខុនដូរកាលពីថ្ងៃទី២៨ ខែតុលា ម៉ោង១២និង៣០នាទីថ្ងៃត្រង់ ដោយស្នាក់នៅតែម្នាក់ឯង ជាន់ទី២២ បន្ទប់លេខ២២១១ កាន់លិខិតឆ្លងដែនលេខ : E 89947414 មានសុពលភាពថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៧។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យ និងកោសល្យវិច័យរបស់មន្ត្រីជំនាញនៃស្នងការនគរបាលខេត្ត ព្រះសីហនុ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារករណីឃាតកម្ម ។ ក្រោយពីពិនិត្យរួច សាកសព ត្រូវបានដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ម្ចាស់ខុនដូរឈ្មោះ CHEN BO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរម្ចាស់ខុនដូរ ស្នាក់នៅជាន់ទី ២២ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅស្នងការនគរបាលខេត្តព្រះសីហនុ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់