ព័ត៌មានជាតិ
នៅទីរួមខេត្តតាកែវ ក្ងានមួយក្បាលថ្លៃ១០ម៉ឺនរៀល ចិញ្ចឹមតែ ៦ ខែបានផល
អ្នកចិញ្ចឹម និងអ្នកលក់សត្វក្ងានលាន់មាត់ដូចគ្នាថា ការចិញ្ចឹមក្ងានអាចរកចំណូលបានខ្ពស់ និងចំណេញពេលវេលាក្នុងការចិញ្ចឹមដូចគ្នា បើប្រៀបធៀបទៅនឹងការចិញ្ចឹមសត្វដទៃទៀត។
អ្នកស្រីស៊ីម អាជីវករលក់ក្ងានក្នុងទីរួមខេត្តតាកែវបានឱ្យដឹងថា កន្លែងដេប៉ូលក់ក្ងាននេះគឺលក់តែក្ងានឈ្មោលប៉ុណ្ណោះក្នុងលក្ខណៈគ្រួសារដោយក្នុង១ថ្ងៃ អាចបញ្ចេញលក់បានចំនួន៤០ក្បាល។ តម្លៃវិញក្នុង១ក្បាលលក់បានថ្លៃ២៥ដុល្លារ ស្មើ១០ម៉ឺនរៀល។


អាជីវកររូបនេះបន្តថា អ្នកស្រីទើបលក់ក្ងានថ្មីៗនេះទេ ហើយចំពោះអ្នកទិញដែលយកក្ងានឈ្មោលទៅតិចតួចគ្រាន់យកលម្អផ្ទះតែប៉ុណ្ណោះ រីឯអ្នកចាប់ទិញច្រើនគឺជាឈ្មួញកណ្តាលយកក្ងានទៅលក់តាមបណ្តាភោជនីយដ្ឋានធំៗដែលនិយមទទួលទានសត្វក្ងាន។ សត្វក្ងានចិញ្ចឹមពីតូចក្នុងរយៈពេល៥ខែ ទើបអាចធំធាត់ល្អដែលមានទំងន់ចាប់ពី៤គីឡូក្រាមទៅ៥គីឡូក្រាម។ ដោយឡែកបើសិនចិញ្ចឹមក្ងានត្រឹមតែ៣ខែក៏អាចបញ្ចេញលក់បានដែរក្នុងរវាងទំងន់របស់វាត្រឹម៣គីឡូក្រាមក៏អាចទាញយកផលពីវាបានផងដែរ។
បើតាមអាជីវកររូបនេះ ការចិញ្ចឹមសត្វក្ងានឆាប់បានផលនិងលក់បានហាងឆេងខ្ពស់លើទីផ្សា៕
អត្ថបទ៖ កញ្ញា វ៉ាត

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?