ព័ត៌មានជាតិ
(UPDATE) កោះហៅ Love Riya ជាសាក្សីមកសាកសួរលើសំណុំរឿងរបស់ ទ្រី សុផានិត
តារាលក់ឡេ Love Riya នៅព្រឹកថ្ងៃទី ០៣ធ្នូ ឆ្នាំ២០២០នេះ ត្រូវបានចៅក្រមស៊ើបសួរ លោក ហម ម៉េងសែ កៅហៅមកសាកសួរបំភ្លឺក្នុងនាមជាសាក្សី នៃជម្លោះរវាង ទ្រី ដាណានិង ទ្រី សុផានិត។
អ្នកនាង Love Riya បានចូលខ្លួនមកឆ្លើយបំភ្លឺតាំងពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១១និង៣០នាទីទើបបញ្ចប់ ហើយនគរបាលការពារសន្តិសុខតុលាការ បានជំរុញឲ្យនាងចាកចេញពីតុលាការគេចចេញពីការផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានអនឡាញ ប៉ុន្តែមុនពេលចាកចេញ នាងបាននិយាយ២ ៣ម៉ាត់ប៉ុណ្ណោះជាមួយអ្នកយកព័ត៌មាន។ Love Riya បានបញ្ជាក់ថា នាងមកឆ្លើយបំភ្លឺឲ្យតុលាការក្នុងនាមជាសាក្សីនៃសំណុំរឿងជម្លោះបរិហារកេរ្តិ៍ប៉ុណ្ណោះ ដើម្បីបញ្ជាក់ការពិត។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ទ្រី សុផានិត ជាជនជាប់ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់លោកចៅក្រម ហម ម៉េងសែ ដើម្បីមកសាកសួរតាមសេចក្ដីសម្រេចចោទប្រកាន់របស់តំណាងអយ្យការ ប៉ុន្តែពេលមកដល់ខ្លោងទ្វារតុលាការជនជាប់ចោទ បានដួលសន្លប់ ហើយតុលាការបានសម្រេចប្រគល់ ទ្រី សុផានិត ឲ្យក្រុមគ្រួសារថែរក្សាសុខភាពសិន។
ជាការកត់សម្គាល់នៅពេលលោកស្រី ទ្រី សុផានិត ដួលសន្លប់ អ្នកនាង Love Riya ក៏មានវត្តមាននោះទីនោះផងដែរ។ លោកស្រី ទ្រី សុផានិត ត្រូវបានអយ្យការអមសាលាដំបូង ចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ បទញុះញង់ឲ្យរើសអើង និងបទការប្រកួតប្រជែងមិនស្មោះត្រង់ ហើយ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០២០ តាមបណ្ដឹងរបស់លោកស្រី ទ្រី ដាណា ដែលជាប្អូនស្រីបង្កើត៕
អត្ថបទ៖ មករា
សូមចុចអាន៖ តុលាការកោះហៅ Love Riya មកសាកសួរ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង