ព័ត៌មានជាតិ
ដើមឈើកណ្តាលផ្លូវ នៅក្រុងសៀមរាប មានទាំងមតិរិះគន់និងគាំទ្រ ឥឡូវអាជ្ញាធរឆ្លើតតប
ដើមឈើចំនួន២ដើម ដោយមួយដើម ស្ថិតនៅខាងកើតស្ទឹងសៀមរាប ឆៀងខាងជើងស្ពាននាគ ក្នុងសង្កាត់ស្លក្រាម និងមួយដើមទៀតនៅចំណុចមាត់ស្ទឹងសៀមរាប ខាងកើតក្បែរវត្តព្រះឥន្ទកោសា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ទទួលរងការរិៈគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក៏ដូចជាមហាជន ក្រោយពីមានការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាននានាថា អាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។
ឆ្លើតបសំណួរកម្ពុជាថ្មី លោក សុខ កុល អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ដើមឈើនេះពិតជាស្ថិតនៅលើផ្លូវមែន ប៉ុន្តែគេមិនទុកបែបនេះទេ។ លោក សុខ កុល បញ្ជាក់ថា ដើមឈើនេះស្ថិតនៅខាងកើតស្ពាននាគក្រុងសៀមរាប ហើយរូបថតដែលឃើញដើមឈើនៅលើផ្លូវនេះ គឺជាការរៀបចំកសាងផ្លូវដំបូងប៉ុណ្ណោះ “បន្តិចទៀតគេនឹងយកចេញហើយ គេអត់ទុកអញ្ចឹងទេ” ប៉ុន្តែការយកដើមឈើនេះចេញ ត្រូវតែមាននីតិវិធីយកចេញដោយត្រឹមត្រូវចៀសវាងការរិះគន់ណាមួយ។
គួររំលឹកថា ដើមឈើចំនួន២ដើមខាងលើ ដែលស្ថិតនៅចំកណ្តាលផ្លូវនេះ ក្រោយមានបណ្ដាញសារព័ត៌មាន ក៏ដូចជាសង្គមហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយនោះ មានមតិមួយចំនួនបានគាំទ្រឲ្យមានការកាប់ចេញ ដើម្បីចៀសវាងមានគ្រោះថ្នាក់ដល់អ្នកដំណើរ ប៉ុន្តែចំនួនក៏មិនគាំទ្រឲ្យកាត់ចេញដែរ។
តាមប្រភពមួយចំនួនបានឲ្យដឹងថា នៅរសៀលថ្ងៃ២៩ ខែតុលា ឆ្នាំ២០២១នេះ អាជ្ញាធរបានសម្រេចកាត់ដើមឈើ១ដើម នៅខាងកើតស្ទឹងសៀមរាប នៅចំណុចមាត់ស្ទឹងសៀមរាប ខាងកើតក្បែរវត្តព្រះឥន្ទកោសា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ហើយពីម្សិលមិញ (ថ្ងៃទី២៨ ខែតុលា) ក៏បានកាប់ដើមឈើមួយដើមផងដែរ នៅឆៀងខាងជើងស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប៕
អត្ថបទ៖កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន