ព័ត៌មានជាតិ
ស្រូវ និងដំណាំរួមផ្សំជាង ១៧ម៉ឺនហិកតា នៅខេត្តចំនួន៤ រងផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់
ដំណាំស្រូវ ដំណាំឧស្សាហកម្ម ដំណាំបន្លែ និងដំណាំរួមផ្សេងទៀតជាង ១៧ម៉ឺន ៧ពាន់ហិកតានៅខេត្តចំនួន៤ រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តរតនគិរី និងខេត្តកណ្តាល បានទទួលរងផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកដល់ចុងខែតុលានេះ ទឹកជំនន់នៅខេត្តចំនួន៤ រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តរតនគិរី និងខេត្តកណ្តាល បានធ្វើឲ្យដំណាំស្រូវ ដំណាំឧស្សាហកម្ម ដំណាំបន្លែ និងដំណាំរួមផ្សេងទៀត ទទួលរងផលប៉ះពាល់ចំនួន ៨៤៣២៥ហិកតា និងខូចខាតចំនួន ៤៣៦០៥ហិកតា។
លោករដ្ឋមន្ត្រី បានបន្តថា ក្នុងនោះខេត្តបន្ទាយមានជ័យ ដោយសារឥទ្ធិពលនៃព្យុះ បង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទទួលទឹកជំនន់មកពីប្រទេសថៃ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មកដែលបានធ្វើឲ្យស្រុកចំនួន៣ បានរងផលប៉ះពាល់ដំណាំស្រូវឡើងទឹក និងស្រូវកណ្តាល លើផ្ទែដីសរុបចំនួន ៣៧ ២២៣ ហ.ត និងខូចខាតអស់សរុបចំនួន ២៤ ៦៦១ ហ.ត។ ក្នុងនោះស្រុកព្រះនេត្រព្រះ បានប៉ះពាល់ចំនួន ១០ ៣១៤ ហ.ត និងខូចទាំងស្រុងចំនួន ៧ ១៧៨ ហ.ត ។ស្រុកភ្នំស្រុកបានប៉ះពាល់ចំនួន៩ ៣៧៥ ហ.ត និងខូចទាំងស្រុងចំនួន ៦ ៩៥៥ ហ.ត និងស្រុកមង្គលបូរី បានប៉ះពាល់ចំនួន ៦ ៣៣៦ ហ.ត ខូចខាតទាំងស្រុងចំនួន ៥ ១១០ ហ.ត ។
ចំណែកដំណាំឧស្សាហកម្ម ដំណាំបន្លែ និងដំណាំរួមផ្សំ បានទទួលរងផលប៉ះពាល់លើផ្ទៃដាំដុះសរុបចំនួន ៦ ៦៧៨ ហ.ត និងខូចខាតសរុបចំនួន ២ ៧០២ ហ.ត។ ស្រុកដែលរងផលប៉ះពាល់ច្រើនជាងគេ គឺស្រុកភ្នំស្រុកចំនួន ២ ២៨០ ហ.ត ស្រុកថ្មពួកចំនួន ២ ១៣៧ ហ.ត និងស្រុកម៉ាឡៃចំនួន ៦៧៣ ហ.ត។ លោករដ្ឋមន្ត្រី បានបន្តទៀតថា ការដាំដុះដំណាំស្រូវឆ្នាំ២០២១ សម្រេចបានចំនួន ២៦៤ ៩០៥ ហ.ត ស្មើនឹង ១០៤.៩៩% នៃផែនការ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ចំណែកខេត្តបាត់ដំបង មានស្រុកចំនួន៥ ដែលបានទទួលរងផលប៉ះពាល់ ដោយទឹកជំនន់មានផ្ទៃដីដំណាំស្រូវ ដែលប៉ះពាល់សរុបមានចំនួន ២៨ ៨៥៧ ហ.ត និងខូចខាតទាំងស្រុងមានចំនួន ១៤ ៧០៤ ហ.ត ហើយស្រុកដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ច្រើនជាងគេ គឺ៖ស្រុក ថ្មគោល បានប៉ះពាល់ចំនួន ៩ ៩៦៨ ហ.ត និងខូចខាតចំនួន ៥ ១០៤ ហ.ត។ស្រុកបវេល បានប៉ះពាល់ចំនួន ៩ ២៦០ ហ.ត និងខូចខាតចំនួន ៥ ១៨៧ ហ.ត និងស្រុកមោងឫស្សី បានប៉ះពាល់ចំនួន ៧ ៧០២ ហ.ត និងខូចខាតចំនួន ៣ ៧៧៥ ហ.ត។
ការដាំដុះដំណាំស្រូវរដូវវស្សា នៅខេត្តបាត់ដំបង សម្រេចបានលើផ្ទៃដីសរុបចំនួន ៣៩៧ ៦២៨ ហ.ត ស្មើនឹង ១២០,៤៩% នៃផែនការ ៣៣០ ០០០ ហ.ត។ដំណាំឧស្សាហកម្ម និងដំណាំសាកវប្បកម្ម បានទទួលរងផលប៉ះពាល់មានចំនួន ៣ ៩០៨ ហ.ត និងខូចខាត ចំនួន ៥៣៧ ហ.ត ក្នុងនោះស្រុករតនមណ្ឌលចំនួន២០៧ ហ.ត ខូចខាតចំនួន ១០៨ ហ.តស្រុកបវេលចំនួន១ ០៩៣ ហ.ត ខូចខាតចំនួន ៤២៩ ហ.តស្រុកបាណន់ចំនួន១០១ ហ.តស្រុកភ្នំព្រឹកចំនួន ២ ៦៣៣ ហ.ត និងស្រុកគាស់ក្រឡចំនួន ១ ២៧៥ ហ.ត។
លោករដ្ឋមន្ត្រី បានបន្ថែមថា ឯខេត្តរតនគិរី បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង លើដំណាំស្រូវ គ្រប់ដណ្តប់លើឃុំចំនួន១៩ ដែលមានផ្ទៃដីដាំដុះចំនួន ៣ ៩៧១ ហ.ត ក្នុងនោះមានការខូចខាតចំនួន ៥១១ ហ.ត ស្ថិតក្នុងស្រុកចំនួន៥ គឺស្រុកលំផាត់ ស្រុកកូនមុំ ស្រុកវ៉ើនសៃ តាវែង និង ស្រុកអូរយ៉ាដាវ ដែលក្នុងនោះស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេ មានដូចជា៖ ស្រុកលំផាត់ បានប៉ះពាល់លើផ្ទៃដីចំនួន ១ ៨៧៧ ហ.ត និងខូចខាតចំនួន ១៩១ ហ.ត និងស្រុកកូនមុំ បានប៉ះពាល់លើផ្ទៃដីចំនួន ១ ៤១១ ហ.ត និងខូចខាតមានចំនួន ២៥៣ ហ.ត។
ក្រៅពីនេះ បានផលប៉ះពាល់ដំណាំសាកវប្បកម្ម រយៈពេលខ្លីសរុបមានចំនួន ១២៤ ហ.ត និងខូចខាតចំនួន ៥ ហ.ត។ ប៉ះពាល់ដំណាំឧស្សាហកម្មរយៈពេលខ្លីសរុបមានចំនួន ១ ៩៨៦ ហ.ត និងខូចខាតចំនួន ៣០៨ ហ.ត។ ចំពោះការការដាំដុះស្រូវវស្សាសម្រេចបានលើផ្ទៃដីចំនួន ៣០ ៨៤៤ ហ.ត ស្មើនឹង ១០២,៨១% នៃផែនការចំនួន ៣០ ០០០ ហ.ត និងដំណាំសាកវប្បកម្មរយៈពេលខ្លីសរុបចំនួន ១៥៩ ហ.ត ស្មើនឹង ១៥៧,៤៣% នៃផែនការចំនួន ១០១ ហ.ត និងដំណាំឧស្សាហកម្មរយៈពេលខ្លីសរុបចំនួន ១៩ ៦៦៩ ហ.ត ស្មើនឹង១២៦,១២%នៃផែនការចំនួន ១៥ ៥៩៦ ហ.ត។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដោឡែកខេត្តកណ្តាលបានរង ផលប៉ះពាល់ដោយគ្រោះធម្មជាតិលើផ្ទៃដីដាំដុះដំណាំស្រូវសរុបចំនួន ១ ៧០២ ហ.ត និងបានធ្វើឲ្យខូចខាត ចំនួន ១៧៧ ហ.ត ស្ថិតនៅក្នុងស្រុកចំនួនពីរ។ ក្នុងនោះគ្រោះរាំងស្ងួត បានធ្វើឲ្យប៉ះពាល់ស្រូវរដូវវស្សា សរុបចំនួន ១ ១៦៩ ហ.ត ខូចខាត ១៧៧ ហ.តនិងគ្រោះទឹកជំនន់បានធ្វើឲ្យប៉ះពាល់ស្រូវរដូវវស្សា សរុបចំនួន ៥៣៣ ហ.ត ស្ថិតនៅក្នុងឃុំរកា និងឃុំដើមឬស។ បច្ចុប្បន្នដំណាំស្រូវទាំងនោះ ពុំទាន់មានការខូចខាតនៅឡើយទេ។
ចំពោះការដាំដុះដំណាំស្រូវរដូវវស្សា សម្រេចបានលើផ្ទៃដីសរុបចំនួន ៣៩ ៨៩០ ហ.ត ស្មើនឹង ១៣០,៣៥% នៃផែនការ ៣០ ៦០០ ហ.ត ច្រើនជាងឆ្នាំមុន ៨ ០៣១ ហ.ត។ ការប្រមូលផលស្រូវរដូវវស្សាសម្រេចបាន លើផ្ទៃដីសរុបចំនួន ២២ ៦៦៤ ហ.ត ទទួលបានទិន្នផលមធ្យម ចំនួន ៤,០៩៧ ត/ ហត និងបរិមាណផលចំនួន ៩២ ៨៤៥ តោន។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ជាវិធានការក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យ ឲ្យតាមដានស្ថានភាពទឹកជំនន់នេះ ចុះជួយវាយតម្លៃផលប៉ះពាល់ កំណត់តំបន់និងទំហំ ដែលអាចដាំដុះស្តារឡើងវិញ ដើម្បីរាយការណ៍ជូនអភិបាលខេត្ត និងថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្ត្រី បានបន្តថា មកដល់ពេលនេះ អគ្គនាយកដ្ឋានកសិកម្ម បានទទួលលិខិតអនុញ្ញាតបញ្ចេញគ្រាប់ពូជស្រូវអន្តរាគមន៍ជំហានទី១ ពីលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចំនួន ១ ០២៨,៥ តោន ជូនដល់កសិករក្នុងខេត្តបន្ទាយមានជ័យចំនួន ៣៧៥ តោន និងខេត្តបាត់ដំបង ៦៥៣,៥ តោន៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់