ព័ត៌មានជាតិ
អភិបាលខេត្តកំពតថ្មី ហាមសម្លាប់សត្វ ក្នុងថ្ងៃឧបោសថ សីល ដើម្បីលើកកម្ពស់ វិស័យព្រះពុទ្ធសាសនា
អភិបាលខេត្តកំពតថ្មី បានចេញសេចក្តីណែនាំមួយ ហាមការសម្លាប់សត្វយកសាច់ ជារៀងរាល់ថ្ងៃសីល សម្រាប់អាជីវកម្មសម្លាប់សត្វ និងម្ចាស់សត្តឃាតដ្ឋានទាំងអស់ នៅក្នុងខេត្តកំពត។ នេះបើយោងតាមលិខិត របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានអនុសាសន៍ពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី។
បើតាមលិខិត របស់មន្ទីរកសិកម្មខេត្តកំពត ការណែនាំមិនឲ្យសម្លាប់សត្វយកសាច់ នៅរៀងរាល់ថ្ងៃសីលនេះធ្វើឡើង ដើម្បីលើកកម្ពស់ទៅដល់វិស័យព្រះពុទ្ធសាសនា ឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

អាស្រ័យហេតុនេះ ដើម្បីពង្រឹងការអនុវត្តអនុក្រឹត្យ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់លោកអភិបាលខេត្តឲ្យមានប្រសិទ្ធភាព មន្ទីរ កសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពត ស្នើឲ្យមានការចូលរួមសហកា រជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំផ្សព្វផ្សាយទៅកាន់អាជីវកម្មពិឃាតសត្វ និងម្ចាស់សត្តឃាតដ្ឋានទាំងអស់ ដោយមិនមានការអនុញ្ញាតឲ្យមានការពិឃាតសត្វគ្រប់ប្រភេទ នៅថ្ងៃសីលបន្តទៀតនោះឡើយ ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ នេះតទៅ។
លិខិតរបស់មន្ទីរកសិកម្មខេត្តកំពត បានព្រមានថា ក្នុងករណីអាជីវករប្រកបអាជីវកម្មពិឃាតសត្វ និងម្ចាស់សត្តឃាតដ្ឋានណាមួយ មិនអនុវត្តតាមការណែនាំនេះទេ មន្ទីរនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ដោយតឹងរឹងបំផុត ។
ឧបោសថសីល គឺសំដៅលើសីល៨។ អ្នកកាន់ឧបោសថសីលគឺអ្នកកាន់សីល៨។ ថ្ងៃឧបោសថសីល គឺជាថ្ងៃដែលអ្នកកាន់សីល ៨ ត្រូវអញ្ជើញទៅវត្តអារាមដើម្បីសុំសីល ៨ ឬជួនកាល និមត្តព្រះសង្ឃទៅគេហដ្ឋាន ដើម្បីឲ្យព្រះអង្គប្រទាន សីល៨។ ជារៀងរាល់៨ថ្ងៃ ទើបដល់ថ្ងៃឧបោសថសីលម្តង។ សីល៨ គឺ១. ហាមសម្លាប់សត្វ, ២.ហាមលួចទ្រព្យសម្បត្តិរបស់ អ្នកដទៃ, ៣.ហាមប្រព្រឹត្តកាម, ៤.ហាមពោលពាក្យកុហក, ៥.ហាមសេពគ្រឿងស្រវឹង, ៦.ហាមពិសាអាហារពេលផុតថ្ងៃត្រង់ នៅរៀងរាល់ថ្ងៃឧបោសថសីល, ៧.ហាមរាំច្រៀងហាម លេងល្បែងស៊ីសង ហាមតុបតែងកាយដោយកម្រងផ្កា ដោយគ្រឿងក្រអូប និង ៨.ហាមដេកហាមអង្គុយលើទីសេនាសនៈ ដែលខ្ពស់ហួសប្រមាណ ឬល្អប្រសើរហួសប្រមាណ។សីល៥ និងសីល៨ ជាទូទៅ គឺប្រជាពុទ្ធបរិស័ទជាគ្រហស្ថជាអ្នកកាន់។ ចំណែកព្រះសង្ឃកាន់សីល ១០ សម្រាប់សាមណេរ និងកាន់សីល ២១សម្រាប់ព្រះភិក្ខុ៕
អត្ថបទ៖ ណារី

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម