ព័ត៌មានជាតិ
លោក ពៅ សុខ ៖ សៀវភៅអ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី ស្តីពី ដំណើរស្វែងរកសន្តិភាពរបស់សម្តេច ហ៊ុន សែន បានចូលរោងពុម្ពហើយ
លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអ្នករៀបរៀងសៀវភៅ អ្នកយុទ្ធសាស្រ្តវ័យក្មេង នៅអាស៊ី ស្តីពី ដំណើរស្វែងរកសន្តិភាព របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថា សៀវភៅនេះ បានចូលដល់រោងពុម្ព ដើម្បីបោះពុម្ពផ្សព្វផ្សាយជាសាធារណៈជាស្ថាពរហើយ បន្ទាប់ពីចំណាយពេលចងក្រងរយៈពេលប្រមាណ៨ខែរួចមក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសៅរ៍ទី៣០ ខែតុលា ឆ្នាំ២០២១នេះ លោក ពៅ សុខ បានបញ្ជាក់បន្ថែមថា តាមការគ្រោងទុក សៀវភៅអ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី នឹងត្រូវចេញផ្សាយជាសាធារណៈ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីចូលរួមអបអរសាទរខួបទី៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ខួបទី៤៣ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ០២ធ្នូ ១៩៧៨ និងខួបទី ៣៤ឆ្នាំ នៃការជួបចរចាគ្នាលើកដំបូងរបស់ម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងព្រះករុណា ព្រះបាទនរោត្តម សីហនុ នៅហ្វ៊ែរអង់តាដឺន័រ ប្រទេសបារាំង ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧។
លោកលើកឡើងថា សៀវភៅ ដែលមានកម្រាស់ជិត៦០០ទំព័រ ចំណងជើងដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញមិត្តអ្នកអាននេះ រៀបរាប់តែអំពីបញ្ហាប្រឈម និងមហាឧបសគ្គរាប់ពាន់ជំពូក នៃដំណើរស្វែងរកសន្តិភាព របស់សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា ចន្លោះពីអំឡុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ ប៉ុណ្ណោះ ហើយសៀវភៅនេះដែរ នឹងបង្ហាញមិត្តអ្នកអាន អំពីភាពឆ្លាតវាងវៃដ៏អស្ចារ្យ គួរឱ្យស្ងើចសរសើរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកទីប្រឹក្សាបញ្ជាក់ថា តាមពិតទៅសៀវភៅនេះ ពុំមានជារបកគំហើញថ្មីរបស់លោកទេ លោកគ្រាន់តែយកព្រឹត្តិការណ៍ ដែលបានកើតឡើងអំឡុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ ដែលចងក្រងដោយឯកឧត្តម កែវ បាភ្នំ មកធ្វើបច្ចុប្បន្នភាព និងរម្លេចឡើងវិញ ដើម្បីផ្សព្វផ្សាយជាសាធារណៈ ដើម្បីមិត្តអ្នកអាន និងសាធារណជនបានជ្រាបអំពី រឿងរ៉ាវ នៃយុទ្ធសាស្រ្ត និងភាពប៉ិនប្រសប់ដ៏អស្ចារ្យរបស់សម្តេច ហ៊ុន សែន ក្នុងការស្វែងរក និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្បុជាតែប៉ុណ្ណោះ។
លោក ពៅ សុខ ពណ៌នាអំពីភាពអស្ចារ្យខ្លះៗនៅក្នុងសៀវភៅនេះថា ក្នុងដំណាក់កាល នៃដំណើរស្វែងសន្តិភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺទោះបីសម្តេចជានាយករដ្ឋមន្រ្តីវ័យនៅក្មេងជាងគេ ដែលពិភពលោកមិនដែលស្គាល់ក៏ដោយ។ ប៉ុន្តែតាមរយៈទេពកោសល្យ និងសិល្បៈ នៃការធ្វើនយោបាយ សម្តេចបានយកភាពអត់ធ្មត់មករម្លត់ភាពក្រអឺតក្រទមរបស់គូបដិបក្ខ សម្តេចបានបំបែកមិត្តចេញពីសត្រូវ បានយកសត្រូវមកធ្វើមិត្តបំបែកយុទ្ធសាស្រ្តកំពូលអ្នកនយោបាយនានា និងបញ្ចប់ទស្សនៈរួមគោលដៅ តែមិនរួមដំណើររបស់គូបដិបក្ខ។
លោកអះអាងថា នៅមានយុទ្ធសាស្រ្ត សិល្បៈ និងទេពកោសល្យ នៃការធ្វើនយោបាយ ការទូត ការចរចា និងបញ្ហាប្រឈមនានាជាច្រើនទៀត របស់សម្តេច ហ៊ុន សែន ដែលនឹងបង្ហាញនៅក្នុងសៀវភៅ (អ្នកយុទ្ធសាស្រ្ត វ័យក្មេងនៅអាស៊ី)នេះ។ ដូច្នេះ មិត្តអ្នកអាន ក៏ដូចជាសាធារណជនអាចនឹងស្ងប់ចិត្តក្រោយពេលបានអានសៀវភៅនេះរួច។
លោក ពៅ សុខ បញ្ជាក់ថា យុទ្ធសាស្រ្ត និងភាពឈ្លាសវៃមួយរបស់សម្តេច ហ៊ុន សែន ក្នុងចំណោមភាពឈ្លាវៃជាច្រើនទៀត គឺពេលមួយ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គទាមទារ តម្រូវឲ្យមានការប្រជុំរួមមួយ គឺចតុភាគី លើទឹកដីកម្ពុជា។ ប៉ុន្តែព្រះអង្គមិនយកទីតាំងប្រជុំ នៅភ្នំពេញ ឬលើទឹកដី ដែលគ្រប់គ្រងដោយសម្តេច ហ៊ុន សែន ឬសាធារណរដ្ឋប្រជាមានិតកម្ពុជាទេ តែព្រះអង្គក៏មិនជ្រើសរើសយកទីតាំង ដែលគ្រប់គ្រងដោយត្រីភាគី នៅជាយដែនដែរ ជាពិសេសព្រះអង្គមិនយកទីតាំងបរទេស សម្រាប់ប្រជុំ។ ការទាមទាររបស់ព្រះអង្គ គឺជាវិញ្ញាសា ដ៏លំបាកស្មុគស្មាញមួយសម្រាប់សម្តេច ហ៊ុន សែន។
ប៉ុន្តែ ដោយសារភាពឆ្លាតវៃរបស់សម្តេច សម្តេច ហ៊ុន សែន បានឆ្លើយតបយ៉ាងឆាប់រហ័ស ទៅព្រះករុណាវិញដោយគ្មានការលំបាក គឺសម្តេចហ៊ុន សែន បានស្នើសុំរដ្ឋាភិបាលថៃ ឲ្យបើកស្ថានទូតកម្ពុជានៅប្រទេសថៃឡើងវិញ ព្រោះក្នុងដំណាក់កាលនេះ ប្រទេសថៃ មិនទាន់ទទួលស្គាល់រដ្ឋាភិបាល សម្តេច ហ៊ុន សែន នៅឡើយទេ ហើយរៀបចំការប្រជុំនៅក្នុងស្ថានទូតកម្ពុជា។
ការប្រជុំ ឬចរចា ចតុភាគី នៅក្នុងស្ថានទូកម្ពុជាលើកទឹកដីថៃ គឺមានន័យថា ការជួបប្រជុំចរចាគ្នានៅលើទឹកដីកម្ពុជា។ តាមសំណូមពរនេះ រដ្ឋាភិបាលថៃ របស់លោក ឆាតឆៃ ឈុនហាវ៉ាន់ បានយល់ព្រម និងបានជួយរៀបចំជួសជុលកែលម្អអតីតស្ថានទូតកម្ពុជាឡើងវិញ ដើម្បីរៀបចំការប្រជុំ ហើយដំណោះស្រាយ ដ៏លំបាកនេះ ក៏ត្រូវបានទទួលយល់ព្រមនិងទទួលយក ពីព្រះករុណា ព្រះបាទ នរោត្តម សីហនុ និងត្រីភាគីយ៉ាងក្លៀវក្លាដែរ។
ទីបញ្ចប់ លោក ពៅ សុខ មិនភ្លេចថ្លែងអំណរគុណ ដល់សាធារណជន និងមិត្តអ្នកអាន ដែលតែងតែគាំទ្រស្នាដៃរបស់លោក ជាពិសេសលោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់ឱកាសឲ្យលោក បានរៀបរៀងចងក្រងសៀវភៅប្រវត្តិសាស្រ្ត ដ៏មានតម្លៃនេះឡើង។ លោកក៏មិនភ្លេចអរគុណ ដល់ឯកឧត្តម កែវ បាភ្នំ ដែលជាអ្នករក្សាឯកសារ និងផ្តល់ឯកសារដ៏មានតម្លៃនេះ ដល់លោក ក្នុងការរៀបចំធ្វើបច្ចុប្បន្នភាព ឡើងវិញ៕



-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ