ព័ត៌មានជាតិ
រោងកុននៅភ្នំពេញចំនួន ១២កន្លែង បានបើកដំណើរការឡើងវិញ នៅថ្ងៃទី៣០ តុលានេះ
រោងកុននៅរាជធានីភ្នំពេញចំនួន ១២កន្លែង បានបើកដំណើរការឡើងវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ក្រោយពីបានផ្អាករយៈពេលជាច្រើនខែ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈ នៅក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះតទៅ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែតុលានេះថា នៅភ្នំពេញមានរោងកុនសរុបចំនួន ១៤ទីតាំង។ ក្នុងនោះមាន ១២ទីតាំង បានបើកដំណើរការ និង ២ទីតាំងទៀត កំពុងដំណើរការជួសជុល។
លោកបានបន្តថា រោងកុន ១២កន្លែងនេះ មានកន្លែងបញ្ចាំងចំនួន ៦៥ និងមានកៅអីអង្គុយជាង ១ម៉ឺនកន្លែង ដែលទីតាំងទាំងនោះរួមមាន៖ ៧កន្លែងបើកដោយរោងភាពយន្តឡេជែន ដែលមាននៅឡេជែនស៊ីធីម៉ល ឡេជែនអេឌែន ឡេជែនទួលគោក ឡេជែនស្ទឹងមានជ័យ ឡេជែននរោត្តមម៉ល ឡេជែនអ៊ិចឆេងស្វរ័ និងឡេជែននរោម៉ល។
លោកបានបន្តទៀតថា ចំណែក ៥ទីតាំងទៀត បើកដោយរោងភាពយន្តស៊ីណូភ្លិច រួមមាន៖ នៅសាខាចោមចៅ សាខាសម័យស្វ័រ២ មេជឺរ អ៊ីអន១ និងអ៊ីអន២។
បើទោះបីជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ រោងភាពយន្តក៏ពិតមែន តែតម្រូវឲ្យទស្សនិកជន ចូលទស្សនារោងភាពយន្ត ឬរោងសម្តែងសិល្បៈ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងស្កែន ឃ្យូអ កូដ។ ប៉ុន្តែករណីនេះ ត្រូវបានលើកលែង ចំពោះអ្នកចូលទស្សនា ដែលមានអាយុក្រោម ៦ឆ្នាំ។
ជាមួយគ្នានេះដែរ នៅក្នុងរោងបញ្ចាំង ឬរោងសម្ដែងសិល្បៈ អនុញ្ញាតឲ្យទស្សនិកជន ចូលបានតែ ៥០% នៃចំនួនកៅអីសរុបតែប៉ុណ្ណោះ។ លើសពីនេះទៀត ត្រូវវាស់ស្ទង់សីតុណ្ហភាព ចំពោះទស្សនិកជនគ្រប់រូប ដែលចេញចូលក្នុងបរិវេណរោងភាពយន្ត ឬរោងសម្តែងសិល្បៈ និងតម្រូវឲ្យទស្សនិកជនគ្រប់រូប ពាក់ម៉ាសការពារជានិច្ច។
ក្រសួង បានណែនាំឲ្យម្ចាស់រោងភាពយន្ត និងរោងសិល្បៈ ត្រូវរិះរកវិធានការលើកទឹកចិត្តទស្សនិកជនទិញសំបុត្រតាមអនឡាញ ឬតាមអែបរបស់រោងភាពយន្ត ឬរោងសម្ដែងសិល្បៈ ដើម្បីកាត់បន្ថយការលក់សំបុត្រ ដោយផ្ទាល់នៅនឹងកន្លែង តាមដែលអាចធ្វើបាន។
ក្នុងកណីដែលរោងភាពយន្ត ឬរោងសម្ដែងសិល្បៈណាមួយ មិនបានអនុវត្តតាមគោលការណ៍ស្តង់ ជាប្រតិបត្តិនេះ ក្រសួងនឹងស្នើឲ្យកែតម្រូវ និងឬធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។ ករណីនៅតែមិនអនុវត្តតាមទៀត ក្រសួងនឹងបញ្ឈប់ដំណើរការបញ្ចាំងភាពយន្ត ឬសម្ដែង សិល្បៈជាបន្ទាន់ តាមរយៈលិខិតផ្លូវការ។
ទន្ទឹមនឹងនេះ ក្រសួងណែនាំឲ្យបង្កើត ជាក្រុមការងារត្រួតពិនិត្យមួយ នៅតាមគោលដៅនៃរាជធានី-ខេត្ត ដែលមានសមាសភាព នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ឬនាយកដ្ឋានសិល្បៈទស្សនីយភាព, មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរសុខាភិបាល និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បី សហការចុះត្រួតពិនិត្យតាមដានដំណើរការ របស់រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងការអនុវត្តគោលការណ៍ស្តង់ដារប្រតិបត្តិនេះ ឲ្យបានត្រឹមត្រូវ ដោយគ្មានការជូនដំណឹងជាមុន និង ត្រូវរាយការណ៍ជាប្រចាំ ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង