ព័ត៌មានជាតិ
កុមារអាយុ ៥ ឆ្នាំ នឹងទទួលបានកាចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅថ្ងៃទី ១ខែវិច្ឆិកា
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក១៩) ប្រកាសថា នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់កុមារ ដែលមានអាយុ ៥ ឆ្នាំ នៅរាជធានី-ខេត្ត ២៥ ចាប់ផ្ដើមនៅថ្ងៃទី ១ខែវិច្ឆិកា។
គ.វ.ក-១៩បានបន្តថាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កូនចៅមន្ដ្រីរាជការថ្នាក់ជាតិ ដែលមានអាយុ៥ឆាំ្នចំពោះកូនចៅរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ សូមទៅទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំង កាលបរិច្ឆេទ និងពេលវេលាដូចជាចំពោះកូនចៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក រដ្ឋសភា និងកូនចៅឥស្សរជនដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមាន ឋានៈស្មើ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០២វិច្ឆិកា។
ចំពោះកូនចៅឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើសូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យព្រះអង្គឌួង។
ចំពោះកូនចៅប្រធាននាយកដ្ឋានចុះនិងមន្ត្រីជាប់កិច្ចសន្យាថ្នាក់ជាតិ ក្រសួងស្ថានប័ននានាចាក់នៅមន្ទីរពេទ្យកុមារជាតិ មណ្ឈមណ្ឌលគាំពារមាតានិងទារក និងមន្ទីរពេទ្យគន្ធបុប្ផា។
គ.វ.ក-១៩ បានបន្តទៀតថាការចាក់វាក់សាំងស៊ីណូវ៉ាក់ ដួសទី១ និងដួសទី២ ជូនដល់កូនចៅមន្ត្រីរាជការ និងកូនចៅប្រជាពលរដ្ឋក្រោម ឱវាទរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចំពោះកូនចៅមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាព្រមទាំងកូនចៅប្រជាពលរដ្ឋទូទៅ ក្រោមឱវាទរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងត្រូវរៀបចំចាក់ជូនដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងចេញសេចក្តីជូនព័ត៌មានពីទីតាំង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារដែលមានអាយុ៥ឆ្នាំ ព្រមទាំងផ្សព្វផ្សាយជូនសាធារណជនជ្រាប ដោយចាប់ផ្តើមចាក់ វ៉ាក់សាំងកូវីដ-១៩ ជូនក្រុម គោលដៅនេះចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដែលគម្លាតរវាងដួសទី ១ និងទី២ គឺ២៨ថ្ងៃ។
គ.វ.ក-១៩បានបញ្ជាក់ថាពេលទៅចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់កុមារដែលមានអាយុ៥ឆ្នាំត្រូវភ្ជាប់មកជាមួយនូវ ឯកសារមួយចំនួនដូចជាសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតឬ សៀវភៅគ្រួសារឬ សៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែននិងប័ណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យារបស់ឪពុកម្ដាយ (ចំពោះកូនចៅមន្ត្រីរាជការ ថ្នាក់ជាតិ)។
គ.វ.ក-១៩បានណែនាំដល់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវធ្វើសេចក្តីជូនព័ត៌មានស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារដែលមានអាយុ៥ឆ្នាំ ដោយមានភ្ជាប់ជាមួយ នូវកាលបរិច្ឆេទ ពេលវេលា និងទីតាំងត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវចាត់ចែងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ ដែល មកចាក់វ៉ាក់សាំងទាំងអស់ឱ្យមានភាពរលូន និងគ្រប់គ្រងសណ្តាប់ធ្នាប់ ព្រមទាំងអនុវត្តវិធានការសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត សុវត្ថិភាពចាប់ពី១,៥ម៉ែត្រឡើង លាងដៃញឹកញាប់ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ នៅតាមទីតាំងចាក់ វ៉ាក់សាំងក្នុងដែនសមត្ថកិច្ច របស់ខ្លួន។ ទន្ទឹមនឹងនេះដែរ គ.វ.ក-១៩សូមណែនាំដល់ក្រុមគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ ត្រូវយកចិត្ត ទុកដាក់ពិនិត្យសុខភាពកុមារ ទាំងមុន និងក្រោយការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះកម្ពុជាបានកំពុងដំណើរការចាក់វ៉ាក់សាំងទៅលើក្រុមមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងទៅ និងក្រុមមនុស្សចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំនិងក្រុមមនុស្សដែលមានអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់