ព័ត៌មានជាតិ
ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទឹកស្អាតអូស្ត្រាលី ចាប់ដៃជាមួយក្រុមហ៊ុន K&K Pipe លើកកម្ពស់សុវត្ថិភាពទឹកស្អាតនៅកម្ពុជា

ស្របតាមទស្សនៈវិស័យ “ការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា” និងបង្កើនកិច្ចសហការពង្រីកប្រព័ន្ធចែកចាយសម្ភារៈផ្គត់ផ្គង់ និងរក្សាទឹកស្អាតនៅកម្ពុជា ក្រុមហ៊ុន Tiger Water Solutions និងក្រុមហ៊ុន K&K Pipe Cambodia បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញភាពជាដៃគូបង្កើនផលិតផលគ្រប់គ្រងប្រព័ន្ធទឹកស្អាតទៅកាន់ទីផ្សារកម្ពុជាឱ្យកាន់តែទូលំទូលាយ។ ពិធីនេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ នៅការិយាល័យក្រុមហ៊ុន K&K Pipe Cambodia។

លោក គឹម ប៊ុណ្ណា អគ្គនាយកនៃក្រុមហ៊ុន K&K Pipe Cambodia Co. Ltd បានលើកឡើងថា ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ជាការបើកទំព័រមួយថ្មីក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ ទន្ទឹមគ្នានេះដែរ ភាគជាដៃគូរវាងក្រុមហ៊ុនទាំងពីរនេះកើតឡើងបាន ដោយសារក្រុមហ៊ុនទាំងពីរមានទស្សនវិស័យ និងឆន្ទៈដូចគ្នា ផ្តោតសំខាន់លើការផលិតនូវផលិតផលទុយយោ PE និងអាងស្តុកទឹក ដែលមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសកម្ពុជា។

លើសពីនេះទៅទៀត លោកអគ្គនាយកនៃក្រុមហ៊ុន K&K Pipe Cambodia សង្ឃឹមថា ក្រុមហ៊ុនទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកក្នុងការនាំយកផលិតផលទាំងពីរទៅកាន់ទីផ្សារអន្តរជាតិ។
ស្របគ្នានេះដែរ លោក Matthew Redshaw ប្រធានក្រុមហ៊ុន Tiger Water Solutions បានមានប្រសាសន៍ថា លោករីករាយដែលបានចូលរួមជាមួយ K&K Pipe Cambodia ព្រមទាំងជឿជាក់ថា ក្រុមហ៊ុនទាំងពីរនឹងគាំទ្រគ្នា ក្នុងការផ្តល់បច្ចេកវិទ្យាចុងក្រោយពីប្រទេសអូស្ត្រាលីចូលមកប្រទេសកម្ពុជា។

“ក្រុមហ៊ុនទាំងពីរឯកភាពនឹងការរៀបចំសកម្មភាពបណ្តុះបណ្តាលបច្ចេកទេសទៅវិញទៅមក និងមានផែនការផ្លាស់ប្តូរទស្សនកិច្ចសិក្សាទៅប្រទេសអូស្ត្រាលីនៅពេលស្ថានការនៃជំងឺកូវីដ-១៩ថមថយ ព្រមទាំងចូលរួមលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាត និងមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា” នេះជាការបញ្ជាក់បន្ថែមរបស់លោក Matthew Redshaw ប្រធានក្រុមហ៊ុន Tiger Water Solutions។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tiger Water Solutions ជាក្រុមហ៊ុនផលិតធុងទឹកតាមស្ដង់ដារបច្ចេកទេសរបស់ប្រទេសអូស្ត្រាលី និងចែកចាយនៅទូទាំងអាស៊ីអាគ្នេយ៍។ ក្រមហ៊ុននេះ មានបទពិសោធន៍ផលិតធុងត្រងទឹកភ្លៀង ផ្គត់ផ្គង់សម្ភារៈទឹកស្អាត កសាងអាងស្តុកទឹក តបណ្តាញទឹក កសាងប្រព័ន្ធធារាសាស្ត្រ តភ្ជាប់បណ្តាញអគ្គិសនី ព្រមទាំងគ្រប់គ្រងកាកសំណល់តាមស្តង់ដារបច្ចេកទេសអន្តរជាតិ។

ចំណែកក្រុមហ៊ុន K&K Pipe Cambodia ជាក្រុមហ៊ុនផលិតបំពង់ PE និងប្រព័ន្ធបំពង់សម្រាប់ឧស្សាហកម្មទឹក ប្រព័ន្ធធារាសាស្ត្រ និងកម្មវិធីឧស្សាហកម្មផ្សេងៗទៀតនៅកម្ពុជា។ តាមរយៈបទពិសោធន៍ជាង២០ឆ្នាំ ក្រុមហ៊ុនយល់យ៉ាងច្បាស់ពីបញ្ហាប្រឈមដែលឧស្សាហកម្មទឹកបានជួបប្រទះ។ ក្រុមហ៊ុនបានធ្វើការងារលើវិស័យទឹកស្អាតយ៉ាងសកម្ម សហការជាមួយអតិថិជន និងឧស្សាហកម្មនានា ដើម្បីផ្តល់ដំណោះស្រាយទឹកស្អាត ទឹកសុវត្ថិភាព និងគំនិតច្នៃប្រឌិតថ្មីនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?