Connect with us

ព័ត៌មានជាតិ

អាវុធហត្ថភារកិច្ចចម្បង៣សំខាន់ គឺ បង្ការ ការពារ និង បង្ក្រាបបទល្មើស ដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋ

បានផុស

នៅ

ប្រមុខដឹកនាំជាន់ខ្ពស់របស់កងកម្លាំងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងមុននេះថា ភារកិច្ចចម្បងប្រចាំថ្ងៃរបស់អាវុធហត្ថរាជធានីភ្នំពេញមាន៣សំខាន់ៗ គឺ​បង្ការ ការពារ និង បង្ក្រាប បទល្មើស​ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ទូទាំងប្រទេស​តែម្ដង​ទោះបី​កំពុងតែ​មមាញឹក​ក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​កូ​វីដ​១៩​ជាប្រចាំ​នោះ​ក្តី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​តែងតែ បាន​ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូក​ជាប្រចាំ​សប្តាហ៍​ ដើម្បី​លើក​ទិសដៅ​ផែនការ​សកម្មភាព​ការងារ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ជាប្រចាំ​ថ្ងៃសប្តាហ៍ និង​ប្រចាំខែ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​សង្កត់ធ្ងន់ថា ភារកិច្ច​ចម្បង​អាវុធហត្ថ រាជធានី​មាន​៣​សំខាន់ៗ​គឺ បង្ការ ការពារ និង បង្ក្រាប បទល្មើស​ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ទូទាំងប្រទេស​ជា​កត្តា​សំខាន់បំផុត​។​

លោក​ឧត្ដមសេនីយ៍ ​ក៏ចេញ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់​ មិនត្រូវ​ភ្លេច​ពី​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ នោះ​ឲ្យ​សោះ​ដោយ​ត្រូវតែ​អនុវត្ត​ដំបូង​គេ​បំផុត​គឺ ពាក់​ម៉ាស គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែ​ម្តង​រួម​ និង​ការធ្វើ​អនា​ម័​យ​ជាប្រចាំ​ហើយ​ចេញ​ប្រតិបត្តិការ​ល្បាត​ការពារ​តាម​គោលដៅ​ច​ត្តា​ឡីស័ក​ និង​កន្លែង​ព្យាបាល​ទើប​ជៀស​ផុតពី​ជំងឺ​កាច​សាហាវ​មួយ​នេះ​បាន។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​ខេត្ត និង​អង្គភាព​ជំនាញ​ទាំងអស់​បង្កើន​ការធ្វើ​អនាម័យ​ ដើម្បី​បញ្ចៀស​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ពិសេស​បំផុត ត្រូវ​អនុវត្ត​នូវ​គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែម្តង ដែលជា​កត្តា​សំខាន់​នៃ​ការ​បញ្ចៀស​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​នេះ​ បាន​ពីព្រោះ​ជំងឺ​រាតត្បាត​មួយ​នេះ​ ដែល​បាន​ឆក់​យក​អាយុជីវិត​ពល​រដ្ឋ​ខ្មែរ​ជាង​២​ពាន់​នាក់​និ ង​ឆ្លង​ជាង​មួយ​សែន​នាក់​ហើយ​នៅ​កម្ពុជា​គិត​ត្រឹម​ថ្ងៃនេះ​។

​សូមបញ្ជាក់​ផងដែរ​ថា ក្រៅពី​អនុវត្ត​នូវ​ភារកិច្ច​ដូចខាងលើ​រួចមក​នោះ ​កម្លាំង​អាវុធហត្ថ​ផ្នែក​អន្តរាគមន៍ ក្នុង​ទីបញ្ជាការ រាជធានី​បាន​រៀន​បំប៉ន​ក្បាច់គុណ​ចំបាប់ ស្នៀត​ចាប់​បោក ចាប់​កាច់ (​ក្លេ​) ចេញ​ល្បាត​ក្បួន​ម៉ូតូឡាន​តាម​ដងផ្លូវ ​ដើម្បី​បង្កើន​សមត្ថភាព និង​ការពារ​ខ្លួន ពេល​ប៉ះទង្គិច​ជាមួយ​ជនសង្ស័យ ក្នុងនោះដែរ​កម្លាំង​ផ្សេងៗ​ទៀត​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ លេង​កីឡា ដើម្បី​សុខភាព​ល្អ​មាំ​ង​មួន​បំពេញ​កាតព្វកិច្ច​បន្ត​ក្នុងនាម​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ​ដោយ​ភាពស្មោះត្រង់​មិន​គិត​នឿយហត់ ​ឬយប់​ថ្ងៃ​ឡើយ​ដែល​កម្លាំង​អាវុធហត្ថ​ បាន​បន្ត​ពង្រឹង​រក្សា​សន្តិសុខ​ដោយ​កិច្ចការពារ​២៤​ម៉ោង​លើ​២៤​ម៉ោង​ទូទាំង​រាជធានី​ភ្នំពេញ ​រួមទាំង​គោលដៅ​ធ្វើ​ច​ត្តា​ឡីស័ក កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​១៩​ផងដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម