ព័ត៌មានជាតិ
សហគ្រាសធុនតូច និងមធ្យមជាវិស័យអាទិភាព ជួយស្តារស្ថានភាពសេដ្ឋកិច្ចជាតិ ឲ្យមានភាពប្រសើរឡើងវិញ
ប្រមុខដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តខ្ពស់ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ពិសេសលើកកម្ពស់សហគ្រាសក្នុងស្រុក គឺសហគ្រាសធុនតូចនិងមធ្យម ជាវិស័យអាទិភាព ដែលមានលទ្ធភាពជួយស្តារស្ថានភាពសេដ្ឋកិច្ចជាតិឲ្យមានភាពប្រសើរឡើងវិញ ដោយបានកំណត់នូវមុខផលិតផលមួយចំនួនជាទំនិញយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។
នេះជាការលើកឡើងរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ“ គេហទំព័រ KhmerSME ”កាលពីថ្ងៃម្សិលមិញនៅសណ្ឋាគារ Raffles Hotel Le Royal“តាមរយៈប្រព័ន្ធពាក់កណ្តាលអនឡាញ” ។ ពិធីនោះមានការចូលរួមពីលោកChristian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាលោកលោកស្រីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា,លោកយឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រួមជាមួយថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធលោកបណ្ឌិត Günter Riethmacher នាយកនៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់GIZ ប្រចាំប្រទេសកម្ពុជាលោក Frank Jattke ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់GIZ ប្រចាំប្រទេសកម្ពុជា។
លោកចម ប្រសិទ្ធបានសម្ដែងការសាទរនិងរីករាយដែល បានចូលរួមធ្វើជាអធិបតី ក្នុងពិធី ប្រកាសដាក់ឱ្យ ដំណើរ ការជាផ្លូវការនូវ “ គេហទំព័រ Khme r SME” ដែលស្ថិតក្រោមគម្រោងកិច្ចសហប្រតិបត្តិកា ររវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់អ GIZ ស្តីពីការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម។ “ គេហទំព័រ Khme r SME” គឺជា ថ្នាលព័ត៌មានឌីជីថល (Digital Information Platform) ដែលផ្តល់ឱកាសឲ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ទទួលបាននូវព័ត៌មាននៅនឹងកន្លែង ដូចជា ផ្នែកច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តិ ការបណ្តុះបណ្តាល បច្ចេកទេស ការផ្ទេរ បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ហិរញ្ញប្បទាន ទីផ្សារ ការចាប់ផ្តើមអាជីវកម្មថ្មី ការលើកទឹកចិត្ត សម្រាប់ការធ្វើធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការប្រកួតប្រជែងមានលក្ខណៈជាយុទ្ធសាស្ត្រ និងប្រកបដោយបរិយាប័ន្ន។ ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចបាននូវសមិទ្ធិផលដ៏ថ្លៃថ្លានេះ ដែលជាថ្នាលព័ត៌មានពេញលេញ និងជាកន្លែងផ្តួចផ្តើមគំនិតធុរកិច្ចដ៏មានប្រសិទ្ធភាព សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកសាង និងពង្រឹងសមត្ថភាពខ្លួន រួមទាំងពង្រីកវិមាត្រធុរកិច្ចពីធុនមីក្រូទៅធុនតូច តាមលំដាប់លំដោយ នៅក្នុងកិច្ចប្រតិបត្តិការផលិតកម្ម អាជីវកម្ម និងសេវាកម្ម និងសំដៅជំរុញការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព។
ជំនួសមុខឲ្យរាជរដ្ឋាភិបាល និងក្នុងនាមជាថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកចម ប្រសិទ្ធបានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តខ្ពស់ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ពិសេស ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលបង្កវិនាសកម្មដ៏អាក្រក់ដល់ជីវិតមនុស្សជាតិ និងសេដ្ឋកិច្ច។ ផ្អែកលើបរិការណ៍នេះ រាជរដ្ឋាភិបាលបានលើកកម្ពស់សហគ្រាសក្នុងស្រុក គឺសហគ្រាសធុនតូចនិងមធ្យម ជាវិស័យអាទិភាព ដែលមានលទ្ធភាពជួយស្តារស្ថានភាពសេដ្ឋកិច្ចជាតិឲ្យមានភាពប្រសើរឡើងវិញ ដោយបានកំណត់នូវមុខផលិតផលមួយចំនួនជាទំនិញយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។
តាមរយៈនេះ ផលិតផលទាំងអស់ ទាមទារចាំបាច់ត្រូវមានគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដូចនេះ“ គេហទំព័រ Khmer SME” ដែលជា ថ្នាលព័ត៌មានឌីជីថល (Digital Information Platform) ពិតជាមានសារៈសំខាន់ណាស់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការទាញយកព័ត៌មានចាំបាច់និងសំខាន់ៗ តាមតម្រូវការ ដើម្បីអភិវឌ្ឍន៍ផលិតផលឲ្យគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារកម្ពុជា។
ជាមួយគ្នានេះ ការដាក់ឱ្យដំណើរការនូវ “ គេហទំព័រ Khmer SME” នេះ គឺមានលក្ខណៈស្រប និងគាំទ្រដល់ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដូចជា យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២២-២០២៦ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ និងផែនទីបង្ហាញផ្លូវ សេដ្ឋកិច្ច ឌីជីថល ពាណិជ្ជកម្ម អេឡិចត្រូនិក ជាដើម ដែលមានគោលដៅ បន្តនិងពង្រឹងការអភិវឌ្ឍធនធានមនុស្ស ការធ្វើធុរកិច្ចការលើកកម្ពស់ ផលិតភាព គំនិតច្នៃប្រឌិត ស្របតាមនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាសកល និងក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាប័ន្ន។
ទន្ទឹមនេះ តាមការព្យាករកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា IMF បានរំពឹងថា នឹងមានកំណើនក្នុងរង្វង់ចន្លោះពី ១.៨% ទៅ ២.២% ដោយសារ ការនាំចេញនៃវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម មានកំណើនល្អ រីឯវិស័យសេវាកម្មរងផលប៉ះពាល់ខ្លាំង ពិសេស ផ្នែកទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។
ការព្យាករកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២២ គឺនឹងឡើងដល់ ៤.៨% តាមរយៈការដាក់ឲ្យដំណើរការឡើងវិញនូវសេដ្ឋកិច្ច និងសង្គម ដូចជា ផលិតកម្ម អាជីវកម្ម សាលារៀន សេវាកម្មទេសចរណ៍ ដោយស្នើឲ្យប្រជាពលរដ្ឋមានការចូលអនុវត្តគោលការណ៍សុខាភិបាលឲ្យបានត្រឹមត្រូវនិងហ្មត់ចត់បំផុត ដែល គិតដល់ត្រឹមថ្ងៃទី២៧ តុលា ម្សិលមិញ គឺអត្រានៃការចាក់វ៉ាក់សាំងឡើងដល់ ៨៥.៥៥% នៃចំនួនប្រជាពលរដ្ឋ ១៦លាននាក់ (កុមារអាយុចាប់ពី ៦-១១ឆ្នាំ ស្មើ ១០០.៨៣% នៃចំនួន ១.៨៩៧.៣៨២ នាក់, យុវជនអាយុ១២-១៧ឆ្នាំ ស្មើ ៩០.៧៨% នៃចំនួន ១.៩៦៦.៩៣១នាក់ និង មនុស្សចាស់អាយុពី១៨ឆ្នាំ ឡើងទៅ ស្មើ ៩៩.៩០% នៃចំនួន ១០.០០០.០០០នាក់) រួមទាំងការដាក់ចេញនូវវិធានមុតស្រួចបន្ថែមទៀតផងដែរ ដូចជា៖ ការបើកឲ្យដំណើរការហោះហើរ ជាមួយប្រទេសថៃដែលមានជើងហោះហើរចំនួន ៤៦ប្រទេស ក្នុងនោះមានកម្ពុជាផងដែរ ដោយអនុវត្តន៍គោលការណ៍បដិការ និងជើងហោះហើរពីប្រទេសដទៃទៀត ដើម្បីចាប់យកឱកាសដ៏ល្អនេះក្នុងការទទួលយកភ្ញៀវទេសចរណ៍បរទេស ទេសចរណ៍សុវត្ថិភាពឬទេសចរណ៍វ៉ាក់សាំង ម្ចាស់ការធ្វើតេស្ត និងព្យាបាល ជំងឺមានអាការៈស្រាលជាដើម ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ៕
អត្ថបទ៖ វិមាន
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន