Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន ​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បងប្រុស​បង្កើត​សម្តេច​សាយ ឈុំ​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឧបាសក លាវ ហន ដែល​ត្រូវ​ជា​បងប្រុស​បង្កើត​សម្តេច វិបុល​សេនា​ភក្ដី សាយ ឈុំ​នៅ​វត្ត​នាគ​វ័​ន្ត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣ ខែធ្នូ ឆ្នាំ​២០២០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧបាសក លាវ ហន បានទទួល​អនិច្ចកម្ម​កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១៣​និង៣៨​នាទី ក្នុង​ជន្មាយុ ៩៤​ឆ្នាំ ដោយ​រោគាពាធ​។​

​មរណភាព​របស់ ឧបាសក លាវ ហន គឺជា​ការបាត់បង់​ដ៏​គួរ​ឲ្យ​សោកស្ដាយ​បំផុត នូវ​ជីតា ឧ​ត្ត​ម​ស្វាមី ឪពុក​ជា​ទី​គោរព​ស្រឡាញ់​ ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌ ដែល​មួយ​ជីវិត​របស់​ឧបាសក​បាន​បូជា​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី និង​ពេលវេលា​ចូល​រួម​ចំណែក ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត និង​ប្រតិភូ​អម​ដំណើរ ​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​នៃ​សព​) និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ដោយ​ក្តី​សោកសង្រេង និង​អាឡោះអាល័យ​ជាទីបំផុត និង​បាន​បួងសួង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់ ឧបាសក លាវ ហន បាន​ទៅ​សោយសុខ ក្នុង​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៦ នាទី មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា១ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម