ព័ត៌មានជាតិ
មន្ត្រីនាយកដ្ឋានភាពយន្ត រីករាយឃើញម្ចាស់រោងកុន និងអ្នកទស្សនាអនុវត្តបានល្អនៅថ្ងៃបើកដំបូង
មន្ត្រីនាយកដ្ឋានភាពយន្តបានសំដែងនូវភាពរីករាយ ដោយឃើញម្ចាស់រោងកុន និងអ្នកទស្សនាអនុវត្តបានល្អប្រសើរនូវគោលការណ៍ប្រតិបត្តិ SOP នៅថ្ងៃបើកដំណើរការរោងកុនឡើងវិញជាលើកដំបូងកាលពីថ្ងៃទី៣០តុលាឆ្នាំ២០២១។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងនៅព្រឹកថ្ងៃទី៣១តុលានេះថា មានរោងកុននៅរាជធានីភ្នំពេញចំនួន១១ បានបើកដំណើរការឡើងវិញ ក្នុងចំណោមរោងកុនសរុបចំនួន១៤ ក្នុងនោះរោងកុន២កំពុងជួសជុល និង១ទៀតមានបញ្ហាផ្នែកបច្ចេកទេសមិនអាចដំណើរការបាន។ លោកបានបន្តថា ក្នុងចំណោមរោងកុនចំនួន១១នោះ មាន៧បើកដោយរោងកុនឡេជេន និង៤ទៀតបើកដោយរោងកុនស៊ីណេផ្លិច។

លោកបានបន្តទៀតថា កាលពីល្ងាចថ្ងៃទី៣០តុលា លោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលនៅតាមរោងកុននៅរាជធានីភ្នំពេញហើយសង្កេតឃើញថា មានរោងកុនខ្លះបានទស្សនិកជនចូលទស្សនាច្រើនដូចជារោងកុននៅអ៊ីអន សូរិយា អេឌែន។ ប៉ុន្តែមានរោងកុនខ្លះទៀត មិនសូវមានអ្នកចូលទស្សនាច្រើនទេ ដូចជារោងកុននៅស៊ីធីម៉ល រោងកុនសាម័យស្វ័រទួលគោក។
យ៉ាងណាក៏ដោយ លោកមានភាពរីករាយដែលបានឃើញម្ចាស់រោងកុន និងអ្នកចូលទស្សនាអនុវត្តបានល្អប្រសើរនូវគោលការណ៍ប្រតិបត្តិ SOP តាមក្រសួងដែលបានដាក់ចេញ។ លោកបានបន្តទៀតថា« យើងមានការសប្បាយចិត្តរីករាយដែរក្នុងចំណោមគោលការណ៍ប្រតិបត្តិ SOPតាមក្រសួងដែលបានដាក់ចេញ គឺរោងកុនគាត់បានរៀបចំនិងអនុវត្តបានយ៉ាងត្រឹមត្រូវដែលនេះ យើងសប្បាយចិត្តចំពោះការសហការបានយ៉ាងល្អពីដៃគូរបស់យើង។ ប៉ុន្តែអ្វីដែលយើងរឹតតែសប្បាយចិត្តថែមទៀតនោះគឺទស្សនិកជនទាំងអស់គាត់មានការយល់ដឹងបញ្ហាហ្នឹងច្រើនមែនទែនដោយមិនចាំបាច់ឱ្យយើងសួរនាំគាត់ចូលរួមអនុវត្តយ៉ាងល្អ។មានន័យថារយៈពេល២ឆ្នាំគាត់មានការយល់ដឹងពីវិធីការពារនិងការចូលរួមទប់ស្កាត់គឺពួកគាត់បានយល់ដឹងច្បាស់»។


លោកបានរំលឹកថា កាលពីមិនពេលបើកដំណើរការអនុវត្តគោលការណ៍ប្រតិបត្តិ SOPកាលពីឆ្នាំទៅយើងត្រូវត្រៀមម៉ាសទុកឱ្យគាត់ ហើយពេលគាត់ចូលរោងកុនមិនសូវខ្វល់ខ្វាយពីវិធីការពារទេតែឥឡូវនេះ គឺគាត់មានគ្រប់យ៉ាងទាំងអស់រួមទាំងអាល់កុលលាងសំអាតដៃដាក់ជាប់តាមខ្លួន។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតិឲ្យបើកដំណើរការឡើងវិញរោងភាពយន្តនៅថ្ងៃទី៣០តុលា ដោយតម្រូវឱ្យទស្សនិកជនចូលទស្សនារោងភាពយន្ត ឬរោងសម្តែងសិល្បៈត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងការេពារជំងឺកូវីដ១៩និងស្កែន ឃ្យូអ កូដរបស់ក្រសួងសុខាភិបាល។ប៉ុន្តែករណីនេះ ត្រូវបានលើកលែងចំពោះទស្សកជនដែលមានអាយុក្រោម ៦ឆ្នាំ។ ជាមួយគ្នានេះដែរនៅក្នុងរោងបញ្ចាំង ឬរោងសម្ដែងសិល្បៈអនុញ្ញាតឱ្យទស្សនិកជនចូលបានតែ ៥០% នៃចំនួនកៅអីសរុបតែប៉ុណ្ណោះ។ លើសពីនេះទៀត ត្រូវវាស់ស្ទង់សីតុណ្ហភាពចំពោះទស្សនិកជនគ្រប់រូប ដែលចេញចូលក្នុងបរិវេណរោងភាពយន្ត ឬរោងសម្តែងសិល្បៈ និងតម្រូវឱ្យទស្សនិកជនគ្រប់រូប ពាក់ម៉ាសការពារជានិច្ច។

ក្រសួងបានណែនាំឱ្យម្ចាស់រោងភាពយន្ត និងរោងសិល្បៈ ត្រូវរិះរកវិធានការលើកទឹកចិត្តទស្សនិកជនទិញសំបុត្រតាមអនឡាញ ឬតាមអែបរបស់រោងភាពយន្ត ឬរោងសម្ដែងសិល្បៈ ដើម្បីកាត់បន្ថយការលក់សំបុត្រដោយផ្ទាល់នៅនឹងកន្លែង តាមដែលអាចធ្វើបាន។ ក្នុងកណីដែលរោងភាពយន្ត ឬរោងសម្ដែងសិល្បៈណាមួយ មិនបានអនុវត្តតាមគោលការណ៍ស្តង់ដាប្រតិបត្តិនេះ ក្រសួងនឹងស្នើឱ្យកែតម្រូវ និងឬធ្វើការព្រមានជាលាយលក្ខណ៍អក្សរ។ ករណីនៅតែមិនអនុវត្តតាមទៀតក្រសួងនិងបញ្ឈប់ដំណើរការបញ្ចាំងភាពយន្ត ឬសម្ដែង សិល្បៈជាបន្ទាន់ តាមរយៈលិខិតផ្លូវការ។


ទន្ទឹមនឹងនេះ ក្រសួងណែនាំឱ្យបង្កើតជាក្រុមការងារត្រួតពិនិត្យមួយនៅតាមគោលដៅនៃរាជធានី-ខេត្ត ដែលមាន សមាសភាពនៃនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ឬ នាយកដ្ឋានសិល្បៈទស្ស នីយភាព, មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរសុខាភិបាល និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បី សហការចុះត្រួតពិនិត្យតាមដានដំណើរការរបស់រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងការ អនុវត្តគោលការណ៍ស្តង់ដារប្រតិបត្តិនេះឱ្យបានត្រឹមត្រូវ ដោយគ្មានការជូនដំណឹងជាមុន និង ត្រូវរាយការណ៍ជាប្រចាំជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ