ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អបអរ អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ទី ១០លាន នាំកម្ពុជាសម្រេច ១០០%
នៅរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា បានបង្ហោះសារលើ ទំព័រហ្វេសប៊ុកថា នៅថ្ងៃនេះ កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង ១០០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជនយើង។

សម្ដេចតេជោ បានអបអរសាទរ និងបានបង្ហាញថា អ្នកបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លេខរៀងទី ១០លាន គឺបានទៅលើអ៊ំស្រីឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លោកស្រី ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា ១០លានរៀល ព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទោះបីយើងចាក់វ៉ាក់សាំងបានជាង ១០លាននាក់ ស្មើនឹងជាង ១០០% នៃចំនួនគ្រោងដំបូងក៏ដោយ ក៏យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។
ក្រៅពីប្រជាជនដែលមានអាយុ ១៨ឆ្នាំឡើងចំនួនជាង ១០ លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវជនអាយុពី ១២ ទៅ ១៨ឆ្នាំ បានចំនួន ១.៧៨៨.៨០២នាក់ ដែលស្មើនឹង ៩៧.៨៩% និងកុមារអាយុពី ៦ ដល់ ១២ឆ្នាំបានចំនួន ១.៩២០.៥៩៩នាក់ ស្មើនឹង ១០១.២២%។ គិតសរុប យើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន ១៣.៧០៩.៤៨៧នាក់ ស្មើនឹង ៨៥.៦៨% នៃប្រជាជនសរុប១៦លាននាក់។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងនេះទៀត គឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនយើងឱ្យខាងតែបាន ដែលមកដល់ពេលនេះ យើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត ១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ ប្រមាណជិត ២លាននាក់ រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។
សម្ដេចតេជោ បញ្ជាក់បន្ថែមថា ថ្ងៃស្អែក ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ យើងនឹងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំ ដែលមានជាង ៣០ម៉ឺននាក់បន្តទៀត។ ជាមួយនឹងការកោតសសើរ និងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធ ដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្ដេចសូមអំពាវនាវបងប្អូនជនរួមជាតិ បន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ ព្រោះថាវ៉ាក់សាំងតែមួយមុខ បើទោះបីចាក់បានប៉ុន្មានដូស រហូតមុជវ៉ាក់សាំង ក៏មិនអាចការពារបានដែរ ប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយៈវិធានការ ៣ការពារ និង៣កុំ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង