ព័ត៌មានជាតិ
សាលារៀនគ្រប់កម្រិត ក្នុងខេត្តបន្ទាយមានជ័យ បើកដំណើរការ ដូចការគ្រោងទុក វាលែងតែតំបន់ហានិភ័យខ្ពស់
សាលារៀនគ្រប់កម្រិតទាំងអស់ទូទាំងខេតបន្ទាយមានជ័យ នៅថ្ងៃទី ១ ខែវិច្ឆិកា បានបើកដំណើរការបង្រៀនសិស្សឡើងវិញដូចមានការគ្រោងទុក ក្នុងនោះមានសាលាសារដ្ឋ និងឯកជនមានចំនួន ៥១២។
ចំណែកសាលារៀននៅតំបន់ហានិភ័យខ្ពស់ចំណុចខ្លះនៃស្រុកទាំង ៧ និងនៅទូទាំងក្រុងសិរីសោភ័ណ នៅមិនទាន់បើកដំណើរការនៅឡើយនោះទេ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ពេលដែលបើកសាលារៀនឡើងវិញ មន្ទីរអប់រំ និងរដ្ឋបាលខេត្ត ពិសេសសាលារៀននីមួយៗ ត្រូវអនុវត្តផែនការនេះឲ្យបានសម្រេច។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការបើកដំណើរការសាលារៀនឡើងវិញគ្រប់កម្រិតនេះ បន្ទាប់ពីក្រសួងអប់រំ បានធ្វើការវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រដែលមានហានិភ័យទាបប្រមាណ ៣០ភាគរយ ប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន។

ការបើកដំណើរការបង្រៀនឡើងវិញគ្រប់សាលាគ្រប់កម្រិតដោយកំណត់១ថ្នាក់ មាន ១៥ ទៅ ២០នាក់ និងផ្លាស់វេនគ្នា និងបន្តអនុវត្តនូវគម្លាតសុវត្តិភាព និងវិធានការសុខាភិបាលចាំបាច់នានាចំពោះភូមិសាស្ត្រណាមានហានិភ័យទាប។ ចំពោះភូមិសាស្ត្រដែលមានហានិភ័យមធ្យម និងខ្ពស់ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី ៩ និងទី១២ ហើយកម្រិតថ្នាក់ផ្សេងទៀតនៅមធ្យមសិក្សា និងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន៕



អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត