ព័ត៌មានជាតិ
ទៅមើលរូបបដិមានៅភ្នំសំពៅ កំពុងសាងសង់បន្តទៀតឬយ៉ាងណា?
ខេត្តបាត់ដំបង÷ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ភ្នំសំពៅ ក្នុងស្រុកបាណន់ក្នុងខេត្តបាត់ដំបងនៅចុងសប្តាហ៍នេះបានសំណូមពរដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធតាមរយះកម្ពុជាថ្មីឲ្យពន្លឿនការសាងសង់រូបបដិមានៅជញ្ជាំងភ្នំសំពៅឲ្យចប់សព្វគ្រប់ មិនចង់ឲ្យអូសបន្លាយយូរតទៅទៀត។
ការសាងសង់រូបបដិមានេះ ប្រជាពលរដ្ឋរស់នៅជុំវិញភ្នំសំពៅបានដាក់សំនួរជាច្រើនទៅលើការសាងសង់ ដោយប្រើរយះពេលយូរបែបនេះ តាមរយះសកម្មភាពជាងសាងសង់ហាក់អសកម្មច្រើនថាតើ មកពីមូលហេតុអ្វីទើបចេះតែពន្យារយ៉ាងដូច្នេះ ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការសាសង់។



ចម្ងល់របស់ពលរដ្ឋ ក៏ស្របពេលដែលប្រធានមន្ទីរជំនាញបានលើកឡើងពីការសាងសង់ខុសបច្ចេកទេសពីក្រុមជាង ដែលធ្វើឲ្យមានការផ្អាកមួយរយះនិងរកដំណោះស្រាយថ្មី ដើម្បីកែប្រែឲ្យត្រូវតាមតម្រូវការរបស់មន្ទីរទៅលើអត្ថន័យពុទ្ធប្រវត្តិចំពោះរូបបដិមានេះសម្រាប់ឲ្យយុវជនសម័យថ្មី ក៏ដូចជាភ្ញៀវបរទេសស្វែងយល់។
ពាក់ព័ន្ធការសាងសង់សង់ខុសបច្ចេកទេសនិងខុសប្រត្តិនេះ អភិបាលរងខេត្តបាត់ដំបង លោកសឿម ប៊ុនរិទ្ធ ក៏ធ្លាប់
ប្រាប់កម្ពុជាថ្មីថា ជាងអាចកែប្រែរូបប្រវត្តិបាន ប៉ុន្តែមកដល់ពេលនេះរូបនៅដដែលមិនទាន់កែប្រែនៅឡើយទេ។ យ៉ាងណា ពលរដ្ឋនិងមហាជនថាមិនមែនខុសពីជាងនោះទេ អ្នកមានកំហុសជាមន្ត្រីជំនាញមិនចុះពិនិត្យតាំងពីផ្តើមសាងសង់ដំបូង ខណៈការងារសម្រេចបានពី៨០ទៅ៩០ភាគរយ។

លោកសំ តាំហ៊ន និងលោកជំទាវឌី ប្រឹម និងលោកព្រឹទ្ធាចារ្យតាំង ម៉េងហ៊ុន គឺជាអ្នកផ្តួចផ្តើមសាងសង់រូបបដិមាក្នុងគោលបំណងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាភ្ញៀវបរទេសឲ្យបានស្វែងយល់ពីវប្បធម៌ខ្មែរឲ្យកាន់តែច្បាស់លាស់ ដើម្បីផ្សព្វផ្សាយទូទាំងពិភពលោកបានដឹងនិងស្គាល់។
លោកសំ តាំហ៊ន និងភរិយាលោកជំទាវ ឌីប្រេមក៏ដូចជាលោកព្រឹទ្ធាចារ្យតាំង ម៉េងហ៊ុនមានប្រាប់កម្ពុជាថ្មីនៅចុងសប្តាហ៍នេះថា ពួកលោកបានធ្វើសំណើរដល់រដ្ឋបាលខេត្ត ដើម្បីសុំបន្តការសាងសង់តាមទម្រង់ចាស់ ដោយមិនចាំបាច់ធ្វើការកែប្រែនោះទេ។
លោកបញ្ជាក់ថា ការខិតខំរបស់ពួកលោកមានបំណងថែរក្សាវប្បធម៌ដ៏ផូផង់របស់ខ្មែរ ឲ្យបានកាន់តែប្រសើឡើងសម្រាប់តជំនាន់គ្នា ដើម្បីអភិរក្សមិនមានបំណងចំណេញឬចំណូលក្នុងផលប្រយោជន៍ណាមួយ ដែលកើតចេញពីទឹកចិត្តជ្រះថ្លារបស់ក្រុមគ្រួសាររបស់លោកទាំងពីរនោះទេ។
ពលរដ្ឋ និងអ្នកដំណើរកាត់តាមភ្នំសំពៅ តែងតែក្រឡេងមើលលើកដៃបួងសួងសុំក្តីសុខគ្រប់ៗគ្នាទាំងអ្នកធ្វើដំណើរតាមរថយន្តឬម៉ូតូនិងអ្នកថ្មើជើង។ សកម្មភាពបែបនេះទើបពួកគាត់សំណូមពរដល់អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធជួយពន្លឿនការសាងសង់រូបបដិមាននេះឲ្យបានជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត