Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ៖ ការបង្រៀនតាមបែបចម្រុះនៅតែបន្ត ទោះបើកសាលាឡើងវិញ

បានផុស

នៅ

មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ទោះបីជាក្រសួង បានអនុញ្ញាតឱ្យបើកដំណើរការសាលារៀនរដ្ឋ និងឯកជនគ្រប់កម្រិតបើកដំណើរការឡើងវិញក្តី ក៏ការរៀន និងបង្រៀនតាមបែបចម្រុះ ទាំងក្នុងថ្នាក់ និងតាមអនឡាញនៅតែបន្តអនុវត្តដដែល។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះថា យោងលើលទ្ធផលអាចទទួលយកបាន នៃការបើកដំណើរការសាលារៀនសាកល្បងកន្លងមក ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានពង្រីកវិសាលភាពបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។

លោក រស់ សុវាចា បានបន្តថា ការពង្រីកវិសាលភាពនេះត្រូវអាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩ ចំនួន២គឺ ភូមិសាស្រ្តដែលអាចគ្រប់គ្រងជំងឺកូវីដ-១៩ បាន និងភូមិសាស្រ្តដែលមានហានិភ័យមធ្យម និងខ្ពស់ ដូចមានចែងក្នុងលិខិតលេខ ៦០ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដោយបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ស្របតាមវិធានការសុខាភិបាល។

លោក រស់ សុវាចា បានបន្តទៀតថា៖ “បើទោះបីជាមានការបើកដំណើរការសាលារៀនគ្រប់កម្រិតឡើងវិញក្តី ការរៀន និងបង្រៀនត្រូវបន្តអនុវត្តតាមបែបចម្រុះ គឺរៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង ស្វ័យសិក្សាផង អមដោយសន្លឹកកិច្ចការជំនួយ ដោយកំណត់សិស្សពី ១៥ ទៅ ២០ នាក់ក្នុងមួយថ្នាក់ និងរៀនឆ្លាស់វេនគ្នា”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបើកដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយការបើកដំណើរការឡើងវិញគ្រប់សាលា គ្រប់កម្រិតដោយកំណត់ក្នុង១ថ្នាក់ដាក់សិស្សបានពី១៥ ទៅ ២០នាក់ និងឆ្លាស់វេនគ្នា និងបន្តអនុវត្តនូវគម្លាតសុវត្តិភាព និងវិធានការសុខាភិបាលចាំបាច់នានាចំពោះភូមិសាស្ត្រណាមានហានិភ័យទាប។

ចំពោះភូមិសាស្ត្រដែលមានហានិភ័យមធ្យម និងខ្ពស់ ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ ហើយកម្រិតថ្នាក់ផ្សេងទៀតនៅមធ្យមសិក្សា និងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង ១៥ ទៅ២០នាក់ និងឆ្លាស់វេនគ្នាដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។

ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំមិនឱ្យលើសពី១៥ ទៅ២០នាក់ ទៅតាមស្ថានភាពជាក់ស្ដែង ដោយអាចរៀបចំការរៀនតាមបណ្ដុំនៅសាលារៀន និងបែងចែកវេន ឬបណ្ដុំតាមចម្រុះថ្នាក់ ឬអាចរៀបចំបណ្ដុំបន្ថែមនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

Sokha Hotels

ព័ត៌មានពេញនិយម