ព័ត៌មានជាតិ
អគ្គិភ័យឆេះស្មៅមួយកន្លែង នៅសង្កាត់ច្បារអំពៅទី២
អាជ្ញាធរនិងប្រជាពលរដ្ឋរស់នៅនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បាននាំគ្នាស្រវេស្រវាទាញទុយយោទឹកទៅបាញ់ពន្លត់ភ្លើងឆេះស្មៅយ៉ាងសន្ធោសន្ធៅ ព្រោះងាយនិងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ។

យោងតាមប្រភពពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា ភ្លើងឆេះស្មៅនេះគឺស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ កាលពីវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី៣ ខែធ្នូនេះ។ លោកចៅសង្កាត់បន្តថា បន្ទាប់ពីមានហេតុការណ៍ភ្លើងឆេះស្មៅនេះ មកបងប្អូនប្រជាពលរដ្ឋរួមទាំងកម្លាំងអាជ្ញាធរសង្កាត់ និងភូមិបាននាំគ្នាទៅជួយពន្លត់ហើយ ក្នុងនោះកម្លាំងមួយចំនួនចុះទៅជួយមនុស្សចាស់និងក្មេងតូចៗកុំនៅក្នុងរង្វង់ភ្លើង ព្រោះខ្យល់ធ្លាក់ខ្លាំងងាយនិងបង្កើនកម្លាំងភ្លើងកាន់តែខ្លាំង ហើយភ្លើងនេះ គឺបង្កឡើងដោយមានប្រជាពលរដ្ឋលោកដុតសំរាមរួចឆ្លងរាលដាលដល់ស្មៅខ្ពស់បង្កទៅជាភ្លើងយ៉ាងពេញបន្ទុក។ ចំណែកអគ្គីភ័យនេះ បានរលត់ទៅវិញក្រោយកើតហេតុប្រមាណកន្លះម៉ោង។


ក្នុងនោះលោក យ៉ិន វុធ បានណែនាំដល់បងប្អូនបញ្ឈប់ការប្រមូលមកដុត ចំពេលមេឃកំពុងធ្លាក់ខ្យល់ងាយនឹងឆេះរាលដាលខ្លាំងណាស់ ម្យ៉ាងទៀតផ្កាភ្លើងបានហើរទៅលើដំបូលផ្ទះបង្កឲ្យទៅជាអគ្គិភ័យ។ សូមបងប្អូនរក្សាសំរាមទុក រង់ចាំរថយន្តប្រមូលសំរាមមកដឹកតាមផ្ទះ។ អ្វីដែលបារម្ភខ្លាំងនោះ គឺអាជ្ញាធរនិងប្រជាពលរដ្ឋកំពុងភ័យខ្លាចឆ្លងជំងឺកូវីដ១៩ផង បែរជាមកភ័យនឹងភ្លើងឆេះស្មៅបង្កឲ្យឆ្លងឆេះដល់ផ្ទះសម្បែងថែមទៀត។ ពិសេសខែធ្លាក់ខ្យល់សូមប្រុងប្រយ័ត្នទាំងអស់គ្នាទើបមានក្តីសុខសាន្ត៕
អត្ថបទ៖ នរា
សូមចុចអាន៖

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី